photo_2016-11-24_08-16-51

ព្យុះទី២៥ TOKAGE នឹងបង្កឲ្យមានភ្លៀងងធ្លាក់រាយប៉ាយ នៅកម្ពុជាចាប់ពីថ្ងៃទី២៩ ខែវិច្ចិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា នៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ជ្រលងពីសមុទ្រចិនខាងត្បូង កំពុងតែគ្រប់ដណ្ដប់មកលើប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់បណ្ដារាជធានីខេត្ត និងតំបន់មាត់សមុទ្រទូទាំងប្រទេស។

ផ្អែកតាមការព្យាករអាកាសធាតុរបស់ក្រសូងធនធានទឹក និងឧតុនិយម បានបន្តថានៅចុងខែវិច្ចិកានេះ ក៏មានព្យុះទី២៥ ដែលមានឈ្មោះថា TOKAGE កើឡើងនៅភាគអាគ្នេយ៍នៃប្រទេស ហ្វីលីពីន ហើយព្យុះនេះនិងធ្វើដំណើឆ្ពោះទៅសមុទ្រចិនខាងត្បូង និងតំបន់ឆ្នេរប្រទេសវៀតណាម អំឡុងថ្ងៃទី២៩ ដល់ ៣០ ខែវិច្ចិកា ឆ្នាំ២០១៦។

ស្ថានភាពអាកាសធាតុបែបនេះ និងបង្កឱ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងនៅតាមតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី២៩ ខែវិច្ចិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។

បញ្ជាក់៖ បន្ទាប់ពីព្យុះទី២៥ អស់ឥទ្ធិពលទៅជ្រលងសម្ពាធខ្ពស់ លាយឡំជាមួយជំនោរពីទិសខាងជើង និងចាប់ផ្ដើមបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។

យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ នឹងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ ជាពិសេសនៅតំបន់សមុទ្រដែលមានសភាពអួអាប់ខ្លាំង នឹងរលកខ្ពស់ៗ៕

15171248_556063724585538_7624089399832554454_n

Leave a Reply