ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​អាជីវកម្ម​បូម​ខ្យាច់ និង​ក្រឡុក​ស៊ីម៉ងត៍​ប៉ះពាល់​បរិស្ថាន
Posted On : ឧសភា, 4, 2016 | By សំឡេងទីក្រុង

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

តំណាងពលរដ្ឋ ៥១ គ្រួសាររស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានស្នើឲ្យសាលារាជធានីភ្នំពេញជួយទប់ស្កាត់ការធ្វើអាជីវកម្មក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនបេតុងសម្បត្តិមានហេង និងដេប៉ូលក់ខ្សាច់សម្បត្តិមានហេងដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋនៅតំបន់នោះ។

តំណាងពលរដ្ឋដែលបានដាក់ញត្តិទៅសាលារាជធានីកាលពីថ្ងៃម្សិលមិញអ្នកស្រី ប៊ូ ផល្លា បានរៀបរាប់ថាក្រុមហ៊ុនបេតុងសម្បត្តិមានហេងបានបើកអាជីវកម្មបូមខ្យាច់ ៥ ឆ្នាំមកហើយបណ្តាលឲ្យខ្សាច់ហូរចូលលំនៅឋានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ។ ជាងនេះទៅទៀតក្នុងរយៈពេល ៣ ខែចុងក្រោយនេះក្រុមហ៊ុនបានបើកអាជីវកម្មក្រឡុកស៊ីម៉ងត៍ដែលការធ្វើនោះមិនគោរពពេលវេលា ឮសំឡេងខ្លាំងរំខាន និងហុយស៊ីម៉ងត៍ចូលផ្ទះ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅម្តុំនោះ។ អ្នកស្រីបាននិយាយថា៖ «ស៊ីម៉ងត៍ហ៊ុយមកពេញផ្ទះហើយពេលខ្លះក្រឡុកស៊ីម៉ងត៍ដល់ម៉ោង ៤ ភ្លឺក៏មាន។ ម៉ាស៊ីនគេហ្នឹងធំៗពេលធ្វើទៅវារង្គើហើយថ្លង់ធ្វើឲ្យផ្ទះខ្ញុំមានស្នាមប្រេះនិយាយទៅពិបាករស់នៅណាស់»។

sambath-mean-heng

សំឡេងទីក្រុង!

សំឡេងទីក្រុង!