ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់
Posted On : December, 28, 2016 | By Chamroeun Soy

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ ដូចអ្វីដែលអ្នកជំនាញខាងវិស័យអចលនទ្រព្យធ្លាប់លើកឡើងកាលពីពេលកន្លងមកហើយថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា វានឹងវិវត្តទៅតាមបណ្ដាប្រទេសជិតខាងដូចជា សិង្ហបុរី និងថៃជាដើម ។ កាលដើមឡើយប្រទេសទាំងនោះ អ្នកស្នាក់នៅខុនដូភាគច្រើនជាជនបរទេសដែលមកបណ្ដាក់ទុនវិនិយោគ ឬធ្វើការនៅក្នុងប្រទេសនោះ ប៉ុន្តែក្រោយមកអ្នកស្នាក់ក្នុងខុនដូនៅប្រទេសទាំងនោះ ភាគច្រើនជាប្រជាជនក្នុងស្រុក ។

ចំណែកស្ថានភាពទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងវិវត្តទៅរកស្ថានភាពដូចប្រទេសទាំងនោះដែរ ដោយកាលពីដំបូង បើនិយាយពីខុនដូ គឺសំដៅសម្រាប់តែជនបរទេសប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ចាប់ផ្ដើមមានជនជាតិខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូ តែមានចំនួនតិចតួច ហើយរហូតមកដល់ពេលបច្ចុប្បន្ន មានជនជាតិខ្មែរកាន់តែច្រើនស្នាក់នៅក្នុងខុនដូតាមរបៀបបរទេស ឬចាប់អារម្មណ៍ការរស់នៅបែបស៊ីវិល័យ ។

លោក មាស សូណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Residia Condotel និងមានអគារខុនដូផ្ទាល់ខ្លួនមួយនៅបឹងកេងកង១ ខណ្ឌចំការមន បានឲ្យដឹងថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានៅពេលនេះ កំពុងតែបោះជំហានទៅមុខជាបណ្ដើរៗហើយ ដោយតម្រូវការនៃការជួលខុនដូពីសំណាក់អតិថិជនកាន់តែច្រើនឡើង ហើយភាគច្រើនមានរយៈពេលចាប់ពី៣ខែឡើងទៅ ។

លោកបន្តថា  នៅក្នុងខុនដូ Silver Town ផ្ទាល់នេះតែម្ដង គឺផ្តោតសំខាន់ទៅលើខុនដូលក្ខណៈជាសណ្ឋាគារ តែវាខុសពីសណ្ឋាគារត្រង់ថា ខុនដូ អ្នកស្នាក់នៅអាចចម្អិនម្ហូបអាហារក្នុងនោះបាន ព្រោះនៅក្នុងខុនដូ មានចង្ក្រានបាយ កន្លែងចម្អិនអាហារ កន្លែងទទួលទានអាហារ និងមានលក្ខណៈធំទូលាយជាងសណ្ឋាគារ ។ លោកនិយាយថា ៖ « ភ្ញៀវដែលមកស្នាក់នៅក្នុងខុនដូភាគច្រើនមានរយៈពេលវែងចាប់ពី៣ខែឡើងទៅ ដោយមានភាពងាយស្រួលជាងសណ្ឋាគារ ។ បើគាត់ជ្រើសយកការស្នាក់នៅក្នុងសណ្ឋាគារ គាត់ត្រូវចំណាយថ្លៃម្ហូបអាហារ និងត្រូវធ្វើដំណើរទៅញ៉ាំនៅខាងក្រៅ តែបើគាត់យកខុនដូវិញ គាត់អាចធ្វើម្ហូបខ្លួនឯងបាន មានកន្លែងញ៉ាំបាយនៅក្នុងហ្នឹងស្រាប់ ហើយម្យ៉ាងទៀត ក៏មានកន្លែងហាត់ប្រាណ ហែលទឹក ហាងកាហ្វេ និងស្កាយបារផងដែរ » ។

លោកបន្ថែមថា តាំងពីខុនដូរបស់លោកចាប់ផ្ដើមទទួលបម្រើភ្ញៀវមក កំណើនភ្ញៀវចូលស្នាក់នៅកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះដែរ គិតមកដល់ពេលនេះ មានភ្ញៀវខ្មែរស្នាក់នៅជិតពាក់កណ្ដាលនៃភ្ញៀវសរុបទៅហើយ ។

លោក ឌឹត ចណ្ណា នាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឲ្យដឹងដែរថា ជាការពិតណាស់ បើប្រៀបធៀបតាំងពីមុន និងឥឡូវ កំណើនប្រជាជនក្នុងស្រុកស្នាក់នៅខុនដូកើនឡើងមែន ក៏ប៉ុន្តែចំពោះទីផ្សារខុនដូទាំងមូលវានៅមានកម្រិតបន្តិច បើធៀបនឹងប្រទេសជិតខាង ។ លោកនិយាយថា ៖ « តាមអ្វីដែលខ្ញុំសង្កេតមើលដោយមិនមានតួលេខច្បាស់ឃើញថា កំណើនប្រជាជនខ្មែរស្នាក់នៅក្នុងខុនដូនីមួយៗមានចន្លោះពី១៥%ទៅ២០% ហើយភាគច្រើនប្រជាជនខ្មែរមិនបានជួលនោះទេ តែគាត់ជាអ្នកទិញ ឬក៏អាចទិញហើយសម្រាប់ជួលបន្ត » ៕

Related Posts

Urban Voice Cambodia

Urban Voice Cambodia