ពលរដ្ឋភូមិតាស្អាងរិះគន់ក្រុមរថយន្តដឹកដីបំផ្លាញផ្លូវ
Posted On : កក្កដា, 7, 2016 | By សំឡេងទីក្រុង

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ postnews

ពលរដ្ឋភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បាននាំគ្នារអ៊ូរទាំអំពីបញ្ហារផ្លូវពិបាកធ្វើដំណើរចូលទៅក្នុងភូមិ ដែលជាការបំផ្លាញដោយក្រុមរថយន្តដឹកដីមកជីករណ្តៅជ្រៅៗយកអាចម៍ដី ហើយដឹកកាត់តាមផ្លូវនេះ ធ្វើឲ្យខូចផ្លូវមិនត្រូវអាជ្ញាធរ ក៏ដូចជាស្ថាប័ន ដែលពាក់ពន្ធ័ធ្វើការទប់ស្កាត់នោះឡើយ។

ការលើកឡើងពីសំណាក់ពលរដ្ឋនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ។ ប្រជាពលរដ្ឋក្នុងភូមិតាស្អាងបានលើកឡើងថា ផ្លូវខូចពិបាកធ្វើដំណើរនេះ មានរយៈពេលជាងមួយខែហើយ មិនទាន់ឃើញមន្រ្តីពាក់ព័ន្ធណាមកអើពើនោះទេ។

photo_2016-07-07_10-55-22photo-1-1467799422859-1

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!