thumbnail-news

ពលរដ្ឋត្រពាំងទួលរិះគន់ធ្ងន់ៗនៅលើបញ្ហាផ្លូវខូចគ្មានអាជ្ញាធរអើពើ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នារីម្នាក់បានបង្ហោះសារប្រតិកម្ម ទៅលើអាជ្ញាធរ ដែលមិនព្រមជួលជុលផ្លូវខូចក្នុងសហគមន៍របស់ខ្លួន ធ្វើឲ្យពលរដ្ឋជួបបញ្ហាលំបាកក្នុងការធ្វើដំណើរ និងការប្រកបមុខរបចិញ្ចិមជិវិត។

សុភាព កា បានសសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖ លើកទី១ ដែលចេញវិដេអូដែលនិយាយពីបញ្ហានេះ បើមិនបាននិយាយគឺតឹងក្នុង ចិត្តពេក

ជាដំបូងនាងខ្ញុំសូមនិយាយអំពីបញ្ហា ផ្លូវតិច បើខ្ញុំមិននិយាយប្រហែលខ្ញុំមិនបានផ្លូវស្អាតនិងគេ ទេមើលទៅ ហើយប្រជាពលរដ្ធ នៅទីនោះ ពួកគាត់មានការរអូ៍ រទាំ មែនទែន ពីបញ្ហានេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ធខ្មែរនិងជាប្រជាជន ដែលរស់នៅភូមិ ត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

សុភាព ដែលបានបានអះអាងថាជាតំណាងឲ្យអ្នកភូមិ បានផ្ញើសារទាំងនោះជូនលោកអភិបាលខណ្ឌ ពោធិ៏សែនជយ័ ហែម ដារឹទ្ធ ជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់ ។

នាងខ្ញុំ សូមគោរពផ្ញើរជូន ទៅដល់ លោក ពូ ហែម ដារឹទ្ធ ដែលជាអភិបាលខណ្ឌ ពោធិ៏សែនជយ័ សូមលោកពូជួយដល់ប្រជាពលរដ្ធ ដែលគាត់រស់នៅភូមិត្រពាំងទួលនេះផង បញ្ហាផ្លូវ គឺជាបញ្ហាដ៏ធំសំខាន់ពួក គាត់ សំរាប់កម្មករកម្មការនី ដែលពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ ថ្មើរជើង និង ដោយយាន្តផ្សេងត្រូវយាន្តផ្សេងត្រូវឆ្លងកាត់ជារៀងរាល់ថ្ងៃ ។

គាតបានបន្តថា៖ នាងខ្ញុំដែលជាតំណាងឪ្យអ្នកភូមិ នៅទីនោះមានតែលើកម្រាមដៃដប់ ស្នើរសុំទៅដល់លោកពូ ឪ្យលោកពូជួយចុះមកត្រួតពិនិត្យមើលផ្លូវមួយខ្សែរមួយនេះ ដើម្បីឪ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរឪ្យបានល្អប្រសើរជាងនេះ ហើយ នាងខ្ញុំសង្ឃឹម យ៉ាងមុតមាំថា និងទទួលដំណឹងល្អឆាប់ៗពីបញ្ហាផ្លូនេះ៕ 

22141003_1099516553512517_5669097108102157790_n

22154245_1099516533512519_4904212705226809064_n

22195509_1099516586845847_1147103211040478259_n

 

Leave a Reply