ពង្រីក​ស្ពាន​ធំ​ពីរ ឲ្យ​ស្របតាម​ទំហំ​ផ្លូវ​ជើងឯក ទទឹង ២២ ម៉ែត្រ
Posted On : February, 1, 2015 | By សំឡេងទីក្រុង

ដោយ: កូឡាប, CEN, ថ្ងៃទី ០១ កុម្ភៈ ២០១៥

ភ្នំពេញ: ការស្ថាបនា​ពង្រីក​ផ្លូវ​ជើងឯក ទទឹង ២២ ម៉ែត្រ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស្ពាន​ធំៗ​ចំនួន​ពី គឺ​ស្ពាន​
​ភូមិ​ម័ល ចំណុចប្រសព្វ​ផ្លូវ​លេខ​៣៧១​និង​ផ្លូវ​ជើងឯក និង​ស្ពាន​ភូមិ​កណ្តាល​ក្បែរ​រោងចក្រ​ស្រា​បៀ Cambodia​។

​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​ផែនការ​ដោះស្រាយ​លំហូរ​ចរាចរ​នៅ​ទិស​ខាងត្បូង​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​ជើងឯក ទទឹង ២២ ម៉ែត្រ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដល់​ផ្លូវ​ចូល​សារមន្ទីរ​ជើងឯក​។ ក្នុងការ​ពង្រីក​ផ្លូវ​នេះ ក៏​រង​នូវ​ផលប៉ះពាល់​ស្ពាន​ចាស់​ចំនួន ២ កន្លែង គឺ​ស្ពាន​ភូមិ​ម័ល​ចំណុចប្រសព្វ​ផ្លូវ​លេខ​៣៧១ និង​ស្ពាន​ភូមិ​កណ្តាល​ក្បែរ​រោងចក្រ​
​ស្រា​បៀ Cambodia ដែល​ការដ្ឋាន​ត្រូវ​ពង្រីក​ពី​ទទឹង​ស្ពាន​ចាស់ ១៦ ម៉ែត្រ ទៅ​ទទឹង​ស្ពាន​ថ្មី ២៤,៥ ម៉ែត្រ​។ ការស្ថាបនា​ពង្រីក​ស្ពាន​ទាំងពីរ នឹង​ប្រើ​រយៈពេល​បព្ចាប់​សាងសង់​ចំនួន ៤ ខែ​។ សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដោយ​សកម្មភាព​ការដ្ឋាន និង​ការរំខាន​រុះរើ​រំកិល​ភ្លើងស្តុប និង​បំពង់​ទឹក​មេ​នាពេលខាងមុខ​៕

 

Urban Voice Cambodia

Urban Voice Cambodia