ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី នៅតាមតំបន់មួយចំនួនក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ
Posted On : January, 17, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer.

អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនទូទៅនៅលើទំព័រហ្វេសប៊ុករបសខ្លួន ពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គីសនី ដើម្បីអនុវត្តន៍ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដា្ឋនពង្រីកផ្លូវ។ អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតំបន់មួយចំនួនតាមថ្ងៃ និងពេលវេលាដូចខាងក្រោម៖

១. ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ សង្កាត់កាកាបទី១ និងទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

២. ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩  នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សង្កាត់ចោមចៅ៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់កន្ទោក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

៣.ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល នៅតំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  និងសង្កាត់កាកាបទី១ និងទី២  សង្កាត់ចោមចៅទី១ និងទី៣ ខណ្ឌពោធិ៍សែនជ័យ។

៤. ថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល នៅតំបន់ភ្លើងលេខ ប.ត១១៧២ ក្នុងស្រុកពញាឮ ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួននៅសង្កាត់ទួលសង្កែទី១ សង្កាត់ឬស្សីកែវ សង្កាត់គីឡូរម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឬស្សីកែវ សង្កាត់ទឹកថ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងសង្កាត់កាកាបទី១ និងទី២ ខណ្ឌពោធិ៍សែនជ័យ។

ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

Urban Voice Cambodia

Urban Voice Cambodia