ផ្អាកការប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន (២១-២៤ មេសា ២០១៦)
Posted On : មេសា, 20, 2016 | By សំឡេងទីក្រុង

យោងតាមសេចក្តីជូនដំណឹងពី អគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ថា នឹងមានការផ្អាកការប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល និងតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។

ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមការបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

1. ថ្ងៃប្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនី៖ (១) តំបន់ភ្លើងលេខ ប.ត 041 ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកប់ស្រូវតូច ភូមិកប់ស្រូវធំ ភូមិស្វាយចេក ភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រែល្វា ភូមិព្រៃសណ្ដែក ភូមិព្រៃស្ពឺ ភូមិចោមចៅ ភូមិគោកចំបក់ ភូមិថ្មគោល ភូមិព្រៃល្ង ភូមិដំណាក់ត្រយឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង(៤) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិជ្រោយបាសាក់ ភូមិអូរអណ្ដូង ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

2. ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទឹកថ្លា ភូមិសេប៉េសេ ភូមិត្រពាំងឈូក ភូមិផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ភូមិភ្នំពេញថ្មី ភូមិរោងចក្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិថ្មគោល ភូមិព្រៃសណ្ដែក ភូមិព្រៃព្រីង ភូមិក្រាំងដូនទៃ ក្នុងសង្កាត់ចោមចៅ ភូមិកន្ទោកត្បូង ភូមិកន្ទោកជើង ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិជ្រោយបាសាក់ ភូមិអូរអណ្ដូង ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

3. ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១)តំបន់ភ្លើងលេខ ប.ត238 ស្ថិតនៅសង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល (២)តំបន់ភ្លើងលេខ ប.ត369 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និង(៣)តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកាកាប ភូមិទំពាំងល្វា ភូមិក្បាលដំរី ភូមិព្រៃសាលា ភូមិចំកាឪឡឹក ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

4. ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១)តំបន់ភ្លើងលេខ ប.ត191 ស្ថិតនៅភូមិសង្កាត់មិត្តភាព ខណ្ឌ៧កមរា (២)តំបន់ភ្លើងលេខ ប.ត 238 ស្ថិតនៅសង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល (៣)តំបន់ភ្លើងលេខ ប.ត 369 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៤) តំបន់មួយចំនួនដែលស្ថិតនៅភូមិជើងឯក ចាប់ពីភូមិសំបូរ ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ និង (៥)តំបន់មួយចំនួនដែលស្ថិតនៅភូមិព្រៃល្វា ភូមិថ្មគោល ភូមិចោមចៅ ភូមិរកាកុះ ភូមិព្រៃល្ង ភូមិព្រៃពង្រ ភូមិព្រៃសណ្ដែក ភូមិស្រែជំរៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ រួមទាំងតំបន់មួយចំនួនដែលស្ថិតនៅឃុំបាគួ ឃុំព្រែកស្លែង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

13043384_719435891532286_920518860317106404_n

942880_719435964865612_2101394907941460928_n

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!