ផ្សារ​រាត្រី​ កុងតឺន័រ​ គ្រោង​នឹង​បើក​នៅ​ចុង​ខែ​នេះ
Posted On : មករា, 12, 2017 | By Vantha

ដីឡូត៍ធំមួយនៅតំបន់ទន្លេបាសាក់ នាមហាវិថីរដ្ឋសភាជាតិ ដែលមានចរាចរណ៍ដ៏រវល់ កំពុងស្ថិតនៅក្នុងដំណើរការត្រូវបានបំប្លែងទៅជាផ្សាររាត្រីថ្មីមួយ គឺផ្សាររាត្រីកុងតឺន័រ។

ផ្សាររាត្រីកុងតឺន័រដំបូងគេដែលគ្រប់គ្រងដោយក្រុមហ៊ុន Jet Group នោះនឹងបើកឡើងនៅចុងខែនេះហើយនឹងមានការបើកសម្ពោធជាផ្លូវការរបស់ខ្លួននៅក្នុងខែកុម្ភៈ។

គម្រោងផ្សាររាត្រីនេះបានប្រែក្លាយដី១ហិកតា ដែលធ្លាប់ជាភោជនីយដ្ឋាន និងខារ៉ាអូខេតូចមួយ។ អ្នកគ្រប់គ្រងទីផ្សាររបស់ Jet’s Group កញ្ញា លី ស៊ីនី បានប្រាប់ភ្នំពេញប៉ុស្តិ៍អចលនទ្រព្យ កាលពីចុងសប្តាហ៍មុននេះ។

ផ្សាររាត្រីនេះដែលនឹងមានចំនួនជាង២០០តូប នឹងរួមបញ្ចូលទាំងភោជនីយដ្ឋាន អាហារឆ្អិនស្រាប់ បន្ថែមពីនោះ ស្រាបៀរ និងស្រាក្រឡុក នឹងអាចរកបានសម្រាប់អ្នកចូលផ្សាររាត្រីនេះ។

ជាអ្នកជួលតូបបានចុះកុងត្រារយៈពេល២ឆ្នាំ តែនាងបានឲ្យដឹងថា អាចនឹងបន្តកិច្ចសន្យាទៀតប្រសិនបើការបើកផ្សារនេះទទួលបានជោគជ័យ។

នាងបាននិយាយថា ៖ «ក្រុមហ៊ុនរបស់យើងបានសម្រេចចិត្តដើម្បីកំណត់ទីតាំងផ្សាររាត្រីកុងតឺន័រដំបូងគេ ក្នុងតំបន់ជំនួសឱ្យការជួលទៅឲ្យតារាងកីឡាបាល់ទាត់ ដោយសារយើងមើលឃើញពីសក្តានុពលនៅតំបន់នេះ»។

«យើងជឿថា មនុស្សពីគ្រប់ទិសទីនៅក្នុងរាជធានីភ្នំពេញ នឹងចូលមកផ្សាររាត្រីថ្មីនេះ»។

បើយោងតាមអ្នកនាង ស៊ីនី អះអាងថា Jet’s Group បាននាំយកនូវគំនិតដោយយកទូកុងតឺន័រ ធ្វើជាតូបលក់ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ទាក់ទាញ អ្នកដែលចង់វិនិយោគនៅក្នុងការជួលតូបផងដែរ។

អ្នកនាងបាននិយាយថា ៖ «ផ្សារនេះវាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ក្រុមហ៊ុនរបស់យើងក្នុងការលក់តូបយ៉ាងងាយស្រួល»។ នាងបានបន្ថែមថា គំនិតតែមួយគត់នៃការបង្កើតផ្សាររាត្រីកុងតឺន័រ គឺជាចំណុចមួយដែលមានប្រសិទ្ធភាព។

ផ្សាររាត្រីកុងតឺន័រ ដែលស្ថិតនៅជាប់ផ្លូវមានចរាចរណ៍ដ៏រវល់ និងតភ្ជាប់ទៅមហាវិថីសុធារស ហើយក៏ជាតំបន់នៅជិតផ្សារទំនើបអ៊ីអន។ តូបទាំងអស់ស្ទើរតែលក់ចេញអស់ក្នុងសប្តាហ៍ដំបូងមកម្ល៉េះ។

អ្នកនាង ស៊ីនី បានឱ្យដឹងថា តូបជាទូកុងតឺន័រ ដែលនៅជាប់មុខផ្លូវទាំងនេះបានទាក់ទាញថ្លៃជួលក្នុងតម្លៃខ្ពស់ជាងមុន បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។

ឋតម្លៃតូបលក់ដែលនៅជិតផ្លូវសំខាន់ នៅកែងផ្លូវ គឺមានតម្លៃប្រហែល៤០០ដុល្លារអាមេរិក ក្នុងមួយខែ ហើយតូបដែលនៅក្នុងតំបន់ខាងក្នុងវិញមានតម្លៃ៣០០ក្នុងមួយខែ។ តូបនីមួយៗមានទំហំប្រាំមួយម៉ែត្រការ៉េ»៕

ប្រភព៖ PostKhmer

សំឡេងទីក្រុង!

សំឡេងទីក្រុង!