ផ្សារទំនើបខ្នាតយក្សរបស់ ជីប ម៉ុង បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
Posted On : កញ្ញា, 5, 2018 | By សំឡេងទីក្រុង

ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល ដែលជាផ្សារទំនើបខ្នាតយក្ស វិនិយោគ២៥២លានដុល្លារ ដោយក្រុមហ៊ុន ជីប ម៉ុង រីថេល បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី៣០ ខែសីហានេះ។

ផ្សារទំនើបខ្នាតយក្សដ៏ប្រណិតនេះ មានទីតាំងស្ថិតលើផ្លូវ២៧១ ក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ជីប ម៉ុង លែន។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា ជីប ម៉ុង ២៧១មេហ្គាម៉ល គឺជាគម្រោងមួយក្នុងចំណោមគម្រោងផ្សារទំនើបធំៗ របស់ក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលរួមមាន ជីប ម៉ុង មុន្នីវង្សស៊ុភើម៉ាឃីត, ជីប ម៉ុង បាក់ទូកម៉ល, ជីប ម៉ុង សែនសុខម៉ល និង ជីប ម៉ុង ៥៩៨ម៉ល។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារទំនើបខ្នាតធំមួយនៅកម្ពុជា ដែលមានកម្ពស់៣ ជាន់ ផ្ទៃក្រលា ១៦០,០០០ម៉ែត្រការ៉េ មានច្រកចេញ-ចូលធំទូលាយ ងាយស្រួល និងគ្មានភាពព្រួយបារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្មនានាផងដែរ៕

 

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!