ផ្លូវ​៣៣៦​ខាង​ជើង​ផ្សារ​ដើម.​គកក​ស្ទះ​ចរាចរណ៍​ដោយ​សារ​អាជីរ​វករ​លក់​ដូរបិទផ្លូវ​ ប្រធាន​ផ្សារ​អត់​ខ្វល់​
Posted On : February, 17, 2015 | By សំឡេងទីក្រុង

ដោយផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​សាលា​ខណ្ឌ​ទួល​គោក​បើក​ភ្លើង​ខៀវ​​ ​​​​ផ្លូវ​៣៣៦​ខាង​ជើង​ផ្សារ​ដើម.​គ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ត្រូវ​បាន​អាជីវ​ករ​​នាំ​គ្នា​មក​លក់​បិទ​ទាំង​ស្រុង​តែ​ម្តង​​ ធ្វើ​ឱ្យ​មានការ​កក​ស្ទះ​ចរាចរណ៍​មិន​អាច​ធ្វើ​ដំណើរ​បាន​​។

​ផ្លូវ​ម៉ៅ​សេ​ទុង​​កែង​ផ្លូវ​៣៣៦​​ មាន​ការ​កក​ស្ទះ​តាំង​ពី​ម៉ោង​៦ព្រឹក​រហូត​ដល់​​រសៀល​​នេះធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​​រអ៊ូរទាំ​យ៉ាង​ខ្លាំង​។ ការ​មក​លក់​ដូរ​លើ​ផ្លូវ​នេះ​ គឺ​ប្រធាន​ផ្សារ​​យក​មួយ​កន្លែង​៥.០០០​រៀល​ ថ្លៃ​សន្តិ​សុខ​១.០០០​រៀល​ ដោយ​លក់​ដូរ​រាប់​រយ​កន្លែង​បង្ក​ការ​កក​ស្ទះយ៉ាង​ខ្លាំង​​ តែ​ប្រធាន​ផ្សារ​អត់​ខ្វល់​ជួយ​រៀប​ចំ​សណ្តាប់​ធ្នាប់​ទេ គិត​តែ​ពី​ដើរ​ប្រមូល​លុយ៕

Urban Voice Cambodia

Urban Voice Cambodia