ផ្លូវ​៣៣៦ខាង​ជើង​ផ្សារ​ដើម​គរ​អាច​ធ្វើ​ចរាចរណ៍​បាន​ហើយ​ បន្ទាប់​ពី​អាជ្ញា​ធរ​ចាត់​វិធាន​ការ​ក្តៅ
Posted On : January, 9, 2015 | By សំឡេងទីក្រុង

ដោយ ផ្កាយព្រឹក, កោះសន្តិភាព, ថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ តាមសេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា ផ្លូវ​៣៣៦​ដែល​អាជីវករ និង​ម្ចាស់​ស្តង់​ រួម​ទាំង​ម្ចាស់​ផ្ទះ​យក​ធ្វើ​អាជី​វ​កម្ម​នោះ​​​​​​អាច​ធ្វើ​ចរាចរណ៍បាន​ ហើយទាំង​រថយន្ត និង​ម៉ូតូ​​ ​នៅ​វេលា​ម៉ោង​១០ និង​៤៣​នាទី​ព្រឹក​ ថ្ងៃ​ទី៩ មករា នេះ បន្ទាប់​ពី​អាជ្ញាធរខណ្ឌទួល​គោក​ចាត់​វិធាន​ការ​ក្តៅចុះ​ចាប់​ឆត្រ និង​ស្តង់​មួយ​ចំនួន​រួច​មក​។

ជុំ​វិញ​បញ្ហា​នេះ លោក​ប៉ាង លី​ដា អភិ​បាល​រង​ខណ្ឌ​ទួល​គោក​បាន​អំពាវ​នាវ​ឱ្យប្រជា​ពលរដ្ឋ​នៅ​តាម​ផ្លូវ​ ៣៣៦ខាង​ជើង​ផ្សារ​ដើម​គរ និង​ផ្លូវ​២៣៩ ជុំ​វិញ​ផ្សារ​នាគ​មាស​បញ្ឈប់​ការ​លក់​ដូរ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ អាជ្ញា​ធរនឹង​ចុះ​ចាប់​ដោយ​ឥត​យោគ​យល់​ឡើយ​៕

Urban Voice Cambodia

Urban Voice Cambodia