ផ្លូវ​វេង​ស្រេង​ដែល​ល្បី​ថា​ហ៊ុយ ពេល​នេះ​កាត់​បន្ថយ​បាន​ស្ទើរ​ទាំង​ស្រុង​ហើយ
Posted On : April, 7, 2015 | By សំឡេងទីក្រុង

7 Apr, 2015, ប្រភព៖ http://news.sabay.com.kh/

ផ្លូវ​វេង​ស្រេង​ ដែល​ប្រជាជន​តែង​រអ៊ូ​មិន​ដាច់​ពី​មាត់​រឿង​​​បញ្ហា​ហ៊ុយ​ទ្រ​លោម​ប្រៀប​ដូច​មេឃ​ចុះអ័ព្ទ ឥលូវ​នេះ​កាត់​បន្ថយ​បាន​ស្ទើរ​ទាំង​ស្រុង​ ដោយ​សារ​​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ជួស​ជុល​ផ្លូវ​​​ចាក់​ដោយ​បេតុង។ ឥឡូវ​នេះ ​គម្រោង​សម្រេច​បាន ​៧៥% ហើយ ដែល​​លែង​បង្ក​ការ​លំបាក​​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​រដូវ​ប្រាំង​ និង ​រដូវ​វស្សា​ដូច​មុន​ទៀត​។ នេះ​បើ​​យោង​តាម​គេហទំព័រ​សាលារាជធានី​ភ្នំពេញ។

គេហទំព័រ​ដដែល​ក៏​បាន​បញ្ជាក់​ថា ​​តាម​រយៈ​ការ​ជួស​ជុល​ពង្រីក​ផ្លូវ​នេះ នឹង​ជួយ​បញ្ចៀស​ពី​ការ​​កក​ស្ទះ​ចរាចរណ៍ ​​ដោយ​សារ​ដង​ផ្លូវ​មាន​ទទឹង​ធំ​ទូលាយ ព្រម​ទាំង​កាត់​បន្ថយ​ដី​ហុយ​ស្ទើរ​ទាំង​ស្រុង​ទៀត​ផង។ ទន្ទឹម​នឹង​នេះ សាលា​រាជធានី​ភ្នំពេញ​ស្នើ​សុំ​ប្រជាពលរដ្ឋ​ ​ដែល​នៅ​សង​ខាង​ផ្លូវ មេត្តា​កុំ​លក់​ដូរ​លើ​សាច់​ថ្នល់ ​​ដែល​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​ និង ​រឹត​តែ​បង្ក​ឲ្យ​ស្ទះ​ចរាចរ៕

10608489_420484784798946_3692121482013146698_o

veng

veng1

Urban Voice Cambodia

Urban Voice Cambodia