ផ្លូវ​ដែក​ កម្ពុជា-ថៃ ​បានតភ្ជាប់រួចរាល់ជាស្ថាពរ
Posted On : កញ្ញា, 21, 2016 | By Vantha

ភ្នំពេញ៖ ផ្លូវដែក ពីក្រុង ប៉ោយប៉ែត ទៅកាន់ប្រទេសថៃ ត្រូវបានតភ្ជាប់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹង ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅចុងឆ្នាំ ២០១៦នេះ។

មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ដល់ ក្រុងប៉ោយប៉ែត ត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង។ ពីក្រុងប៉ោយប៉ែត ទៅផ្លូវដែកប្រទេសថៃ ដែលមានប្រវែង ៦.៥គីឡូម៉ែ។

ផ្លូវដែកកម្ពុជាបានរងការខូចខាតយ៉ាងដំណំ និងខកខានការធ្វើចរាចរណ៍អស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីមានសង្គ្រាមនៅក្នុងផ្ទៃប្រទេស។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងផងដែរថាស្ពានដែកឆ្លងកាត់អូរព្រំដែនរវាងប្រទេសទាំងពីរគឺជាជំនួយរបស់ភាគីថៃដោយចំណាយថវិកាអស់ជាង ១ លានដុល្លារក្រៅពីនេះគឺប្រើថវិកាជាតិទាំងអស់ប៉ុន្តែដែកចាស់ៗដែលត្រូវផ្លាស់ប្ដូរមកដែកថ្មីគឺជាជំនួយរបស់ប្រទេសម៉ាឡេស៊ីហើយភាគីថៃជាអ្នកជួយដឹកពីម៉ាឡេស៊ីមកឲ្យកម្ពុជា៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!