ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស «តិចណូ» នឹង​​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន
Posted On : កក្កដា, 22, 2015 | By សំឡេងទីក្រុង

ប្រភព៖​​    បុស្តិ៍ខ្មែរ       Tue, 21 July 2015    ដោយ៖​​​  វង្ស សុខេង
ភ្នំពេញៈ ផ្លូវ​រូង​ក្រោម​ដី ដែល​នឹង​មាន «ស្ពានអាកាស​» ពី​លើ​នា​ពេល​ខាង​មុខ ស្ថិត​នៅ​ក្បែរ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​នៅ​សប្តាហ៍​នេះ ដើម្បី​ជួយ​សម្រួល និង​កាត់​បន្ថយ​ការ​ស្ទះ​​ចរាចរណ៍ នៅ​ចំណុច​កែង​ស្តុប​​មហាវិថី ម៉ៅសេទុង និង​​សហព័ន្ធ​រុស្ស៊ី។ «ការ​ សាង​សង់​ផ្លូវ​ក្រោម​ដី តិចណូ គឺ​រួច​រាល់​បាន ៩៧ ភាគរយ​ហើយ» នេះ​បើ​យោង​តាម​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​​បាន​បញ្ជាក់​បន្ថែម​ថា ផ្លូវ​ក្រោម​ដី​នេះ នឹង​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ស្ពាន​អាកាស​ថ្មី​នេះ សាង​សង់​​ឡើង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​​ម្តុំ​នោះ។ «យើង​សង្ឃឹម​ថា ផ្លូវ​ក្រោម​ដី​នេះ ​នឹងសម្រួល​ដល់​​ចរាចរណ៍ ដែល​មាន​ការ​កកស្ទះ​ខ្លាំងជា​រៀងរាល់ថ្ងៃ ក្នុង​​ខ័ណ្ឌ​ទួលគោក»។ បើ​តាម​លោក ឌីម៉ង់ គម្រោង​នេះ នឹង​ចំណា​យអស់ ១៤ លាន​ដុល្លារ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!