ផ្លូវល្បឿនលឿន កម្ពុជា-វៀតណាម នឹងចំណាយតែ១ម៉ោងកន្លះប៉ុណ្ណោះក្នុងការធ្វើដំណើរ
Posted On : November, 30, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ត្រឹមតែរយៈពេល១ម៉ោងនិង៣០នាទីកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសវៀតណាមបានតាមរយៈផ្លូវថ្មីពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញដែលមានចំងាយ១៨០គីឡូម៉ែត្រ នេះបើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន។

នៅក្នុងកិច្ចប្រជុំពិភាក្សាគ្នាអំពីកសាងផ្លូវល្បឿនលឿនឬហៅថា Express way រវាងកម្ពុជា និងវៀតណាមកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ លោកឯកឧត្ដម តូច ចាន់កុសល់ រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ឯកឧត្តម Nguyen Nhatអនុរដ្ឋមន្ត្រីក្រសួងសាធារណការនៃប្រទេសវៀតណាមស្នើដល់ភាគីកម្ពុជាសិក្សាមើលលើចំណុចមួយចំនួនក្នុងការតភ្ជាប់ ផ្លូវថ្មីទិសដៅពីភ្នំពេញ ទៅដល់ ទីក្រុងហូជីមិញដែលមានចំងាយ១៨០គីឡូម៉ែត្រ ហើយអ្នកដំណើរអាចធ្វើដំណើររយៈពេលតែ ១ម៉ោង និង ៣០នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ចំពោះប្រទេសកម្ពុជាបានពិនិត្យរួចរាល់ហើយសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ពីភ្នំពេញទៅកាន់ទីក្រុងបាវិតក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់(JICA) ហើយកន្លងមកក្រុមបច្ចេកទេសនៃក្រសួងសាធារណការណ៍ក៏បានទៅសិក្សាស្វែងយល់ពីលទ្ធភាពនៃការតភ្ជាប់ទៅខេត្តមួយចំនួន នៃប្រទេសវៀតណាមផងដែរ។

ប្រភព៖ business-cambodia.com

Urban Voice Cambodia

Urban Voice Cambodia