14686549_1147935535282305_1609344295_n

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃជិត២ពាន់លានដុល្លារបើកការដ្ឋានសាងសង់មុនបំណាច់ឆ្នាំនេះ

គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះហើយ ដែលនឹងត្រូវគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារបន្ថែមទៀត ដោយក្រុមហ៊ុន China Communications Construction Company។ នេះបើយោងតាមកិច្ចពិភ្សាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយលោក Liu Qitao ប្រធានក្រុមហ៊ុនខាងលើ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ដល់១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

មិនតែប៉ុណ្ណោះ  ក្រុមហ៊ុនចិនដែលគ្រោងវិនិយោគលើគម្រោងផ្លូវល្បឿនមួយនេះ ក៏ចាប់អារម្មណ៍លើគម្រោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីរដ្ឋាភិបាលកម្ពុជា បានស្នើអោយក្រុមហ៊ុនចិនមួយនេះ បន្តពិនិត្យពិភាក្សាជាមួយក្រសួងជំនាញនានា និងសិក្សាឲ្យបានស៊ីជំរៅច្បាស់លាស់អំពីការវិនិយោគរួមទាំងលើគម្រោងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមកិច្ចពិភាក្សានេះ លោក Liu Qitao ប្រាប់ភាគីកម្ពុជាថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់មានចំនួន១៦គម្រោងរួចមកហើយដែលបានបណ្តាក់ទុន ១,៦០០ លានដុល្លារអាមេរិក។

បើតាមប្រសាសន៍របស់ឯកឧ្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណៈការនិងដឹកជញ្ជូន ធ្លាប់បានបង្ហើបឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុមួយនេះ អាចនឹងចំណាយថវិការសាងសង់ ប្រមាណ ១៩០០លានដុល្លារអាមេរិក៕

ប្រភព៖ Business news

Leave a Reply