ផ្លូវលេខ ២៧៣ នឹងត្រូវជីកកាត់ម្ដង១ចំហៀងៗ ចាប់ពីថ្ងៃទី០២ ដល់ទី០៥ ខែកញ្ញា ឆ្នាំ២០១៦
Posted On : កញ្ញា, 2, 2016 | By សំឡេងទីក្រុង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

នៅថ្ងៃទី០២ ខែកញា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ  បានដំណេីរការជីកកាត់ផ្លូវលេខ ២៧៣ មួយចំហៀងម្តងៗ ដេីម្បីដាក់តម្លេីងបំពង់បូមទឹកនៅការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី២ ដោយប្រេីរយៈពេលចំនួន ៦ថ្ងៃ ចាប់ផ្តេីមអនុវត្តការងារសាងសង់នេះទាំងថ្ងៃទាំងយប់ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញា ឆ្នាំ២០១៦។

ក្នុងរយៈពេល៦ថ្ងៃនេះ លេីទីតាំងការដ្ឋាន នឹងបង្រួមខ្សែគន្លងចរាចរផ្លូវចំណុចឆ្លងកាត់ ដោយអនុញ្ញតអោយយានយន្តធ្វេីចរាចរទ្វេរទិស ចំនួន ១ខ្សែទៅ និង១ខ្សែប៉ុណ្ណោះ ការស្ថាបនាស្ថានីយ៍បូមទឹកនេះ អាចធ្វើឱ្យប្រជាពលរដ្ខដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវលេខ ២៧៣ មានការលំបាក ហើយមានការកកស្ទះចរាចរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា ស្ថានីយ៍បូមទឹកទួលគោកទី២ថ្មី នឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងក្នុងតំបន់វត្តនាគវ័ន្ត ផ្លូវលេខ៦០៨ វិថីសម្តេច ប៉ែន នុត ផ្លូវលេខ ៥៦៦ ផ្លូវលេខ ៥២៨ ផ្លូវលេខ២៨៣…ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។

អាស្រ័យហេតុនេះ សាលារាជធានី សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់ខាងលើនេះ មេត្តាបង្វាងចរាចរចេញពីទីតាំងនេះ ដោយអនុគ្រោះ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!