ផ្លូវរថភ្លើង​ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងដំណើរការជាផ្លូវការមុនពេលចូលឆ្នាំនេះហើយ!
Posted On : កុម្ភៈ, 5, 2018 | By Vantha

ផ្លូវដែកពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគ្រោងនឹងបញ្ចប់នៅមុនបុណ្យឆ្នាំខ្មែរខាងមុខនេះ។ ក្រសួង​សាធារណ​ការ​បានអះអាងថា ​ផ្លូវ​រថភ្លើងសាងសង់បានប្រវែង ៥០០ម ហើយលើផ្លូវ ១៣០០ម គិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកស៊ុនចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់អះអាងថា៖​ គម្រោងនេះរួចរាល់នឹងធ្វើឲ្យស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង ហើយពេលបើកដំណើរការនឹងផ្ដល់ជូនឲ្យពលរដ្ឋជិះមិនគិតថ្លៃរយះពេលបីខែ។

លោកថ្លែងថា “ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីធានាថាផ្លូវដែកពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិត្រូវបានបញ្ចប់មុនពេលបុណ្យចូលឆ្នាំខ្មែរ” ។ លោកបន្តទៀតថា ក្នុងរយៈពេល៣ខែដំបូងនឹងបើកឲ្យពលរដ្ឋជិះដោយមិនគិតថ្លៃបន្ទាប់ពីសាងសង់រួចរាល់៕

 

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!