ផ្លូវបេតុងអារមេ ២ខ្សែ ក្នុងខណ្ឌជ្រោយចង្វារ សម្រេចបាន៨២%នៃគម្រោង
Posted On : វិច្ឆិកា, 22, 2016 | By Sarim Tith

នៅថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវបេតុងអារមេចំនួន ២ខ្សែ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្នគម្រោងនេះ សម្រេចបាន៨២%នៃគម្រោងហើយ។

គម្រោងបេតុងអារមេ បាននិងកំពុងស្ថាបនាផ្លូវបេតុងអារមេចំនួន ២ខ្សែ ប្រវែង ៦.១៥០ម៉ែត្រ នៅលើផ្លូវកោះដាច់ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ដែលបង្កឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅរាជធានី សាលារាជធានីបាននិងកំពុងពន្លឿនការស្ថាបនាផ្លូវយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាអោយមានភាពងាយស្រួលដល់ការធ្វើដំណើរ៕

សាលារាជធានីបានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦ ការដ្ឋានសម្រេចចាក់បេតុងខាងលើ សម្រេចបាន ៨២%នៃគម្រោង៕

15094970_650757185105037_6535976605784498779_n

សំឡេងទីក្រុង!

សំឡេងទីក្រុង!