15894837_674624889384933_2619814856382923812_n

ផ្លូវទួលពង្រ 30M ស្ថាបនាជិតរួចរាល់ហើយ

សាលារាជធានីភ្នំពេញ កំពុងស្ថាបនាផ្លូវថ្មីមួយខ្សែ ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នេះបើយោងតាមទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ។ 

គម្រោងផ្លូវនេះ មានប្រវែង ៥.៥០៥ម ទទឹង ១១ម ក្រាល់ដោយបេតុងកម្រាស់ ២០ស.ម ចាប់ពីភូមិទួលពង្រដល់ផ្លូវជាតិលេខ៣ ក្នុងនោះដែរចំពោះផ្លូវពីភូមិទួលពង្រដល់ផ្លូវវេងស្រេង បានស្ថាបនារួចហេីយដែលមានប្រវែង ២.០០០ម ទទឹង ១១ម កាលពីឆ្នាំមុន។

គិតមកត្រឹមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានស្ថាបនាផ្លូវ 30M សម្រេចចាក់បេតុងបាន ៩២% ហើយ ដើម្បីដោះស្រាយការកកស្ទះចរាចរនៅរង្វង់មូលចោមចៅ។

Leave a Reply