ផ្លូវជាតិលេខ៥ តភ្ជាប់ពីតំបន់អាស៊ាន នឹងត្រូវសាងសង់ពង្រីកនៅដើមឆ្នាំ២០១៧
Posted On : July, 26, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ប្រភព៖ business-cambodia

ការពង្រីកផ្លូវជាតិលេខ៥ ឱ្យក្លាយទៅជាផ្លូវពាណិជ្ជកម្ម តភ្ជាប់ពីតំបន់អាស៊ាន នឹងចាប់ផ្ដើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខ ដែលការសាងសង់ត្រូវបែងចែកជា៣ជំហាន។

ផ្លូវជាតិលេខ៥ នឹងត្រូវពង្រីកធំជាងផ្លូវបច្ចុប្បន្ន ដែលមានទទឹងផ្លូវជាមធ្យម ១១ ទៅ២៤ម៉ែត្រ ជាមួយខ្សែរត់ ៤ជួរ ដូចជា High way និងមានសួនច្បារនៅចំកណ្ដាល ដែលការសាងសង់ចំណាយទឹកប្រាក់អស់ប្រមាណជា ៣៣៩ដុល្លារអាមេរិច។

ផ្លូវជាតិលេខ៥ នឹងធ្វើការពង្រីកបន្ថែមពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ ហើយតភ្ជាប់ពីព្រំដែនថៃ ដើម្បីពង្រឹងទំនាក់ទំនងផ្លូវពាណិជ្ជកម្មអាស៊ានរវាង កម្ពុជា ថៃ និង វៀតណាម។

ចំពោះការសាងសង់ពង្រីកបន្ថែមនេះ ត្រូវបែងចែកជា៣ជំហាន ដែលជំហានទី១ ពង្រីកពីខេត្តបាត់ដំបង ទៅកាន់ខេត្តបន្ទាយមានជ័យ ដែលនិងសាងសង់នៅឆ្នាំ២០១៧។ ជំហានទី២ នឹងពង្រីកពីខេត្តកណ្ដាល់ ទៅកាន់ខេត្តពោធិ៏សាត់ និងត្រូវសាងសង់នៅឆ្នាំ២០១៨ ចំណែក ជំហានទី៣ នឹងត្រូវពង្រីកពីខេត្តបាត់ដំបង ទៅកាន់ខេត្តពោធិ៏សាត់ ដែលនឹងសាងសង់នៅឆ្នាំ២០១៩។

លើសពីនេះ ការពង្រីកផ្លូវជាតិលេខ៥នេះ នឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ទៅកាន់ស្ពានអ្នកលឿងកាត់ទន្លេមេគង្គ ហើយតភ្ជាប់ទៅទិក្រុងហូជីមិញ ប្រទេសវៀតណាម។

 

Urban Voice Cambodia

Urban Voice Cambodia