ផ្លូវជាតិលេខ៥នឹងត្រូវជួសជុលថ្មី

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្រុមហ៊ុនជប៉ុនពីរនឹងធ្វើការជួសជុលផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៥គម ឱ្យប្រសើរឡើងវិញពីភ្នំពេញទៅដល់ខេត្តពោធិ៍សាត់។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសងបានរៀបចំពិធីចុះហត្ថលេខាលើគម្រោងកែលម្អផ្លូវកាលពីថ្ងៃម្សិលមិញ។

ក្រុមហ៊ុនដែលជាអ្នកទទួលខុសត្រូវក្នុងការជួសជុលនេះគឺ  World Kaihatsu Kogyo Co., ltd Joint Venture និង Engineers International (KEI)។

គម្រោងផ្លូវនេះចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ២៤៦,៣៥លាន ដុល្លារអាមេរិក និងដំណើរការសាងសង់អស់រយៈពេល៤ឆ្នាំ។

ផ្លូវជាតិលេខ៥គឺជាផ្លូវអាស៊ានហាយវេលេខ១ ដែលតភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេស វាជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការពង្រឹងគុណភាពសាងសង់ និងវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឱ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឡើយ។

ឯកឧត្តម ក៏បានលើកឡើងអំពីគម្រោងសាងសង់សំខាន់ៗ មួយចំនួនទៀតដូចជា៖ គម្រោងសាងសង់ផ្លូវជាតិលេខ១១ពីអ្នកលឿងដល់ផ្លូវជាតិលេខ៧ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីពីរគន្លងទៅបួនគន្លង ចម្ងាយ៧០គីឡូម៉ែត្រ និងគម្រោងផ្លូវខ្សែក្រវាត់ក្រុងទីបីដែលបានចុះកិច្ចព្រមព្រៀងហើយ និងគម្រោងសាងសង់ស្ពាននៅស្ទឹងត្រង់ឆ្លងទន្លេមេគង្គ៕

 

 

Leave a Reply