ផ្លូវជាតិលេខ៣ និង៧ ត្រូវជួសជុលថ្មី ក្នុងទឹកប្រាក់ជាង១៧លានដុល្លាអាមេរិក
Posted On : កុម្ភៈ, 6, 2018 | By Vantha
ក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីជួសជុល និងថែទាំផ្លូវជាតិលេខ ៣ និង លេខ ៧ គម្រោងកំណាត់ផ្លូវជាតិទាំងពីរនេះ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូ DBST បច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនិងធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ការដ្ឋានស្ថាបនាផ្លូវទាំងពីរនឹងចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០១៨ ហើយបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២២ដែលចំណាយពេលអស់ ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ ដែលមានប្រវែងសរុប ១១១.៣ គ.ម និងចំណាយទឹកប្រាក់សរុបចំនួន ១៦ ៩៦៩ ៤២២ ៥៩ ដុល្លាអាមេរិក ក្រោមហិរញ្ញប្រទានពីធនាគារពិភពលោក។
កឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានស្នើរសុំឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងក្រុមហ៊ុនដឹកទំនិញកុំដឹកលើសទំម្ងន់ដែលកំណត់ដោយច្បាប់៕