ផ្លូវក្រោមដីស្តុប​តិច​ណូ​នឹងដាក់​ឲ្យធ្វើ​​ចរាចរណ៍នៅ​ថ្ងៃទី​​២៥​​កក្កដា​ខាង​មុខ​​
Posted On : កក្កដា, 23, 2015 | By សំឡេងទីក្រុង

ប្រភព៖   vayofm.com    ថ្ងៃទី៖  22-07-2015    ដោយ៖ សៅ វិសាល

សាលា ​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២២ កក្កដា​នេះ​ថា  សាលាក្រុង នឹង​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​តាម​ផ្លូវ ក្រោម​ដី​នៃ​ស្តុប​សាលា​តិច​ណូ ចាប់ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ខាងមុខនេះ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាច​រណ៍​។​ សេចក្តីប្រកាស​បាន​បញ្ជាក់​ទៀតថា ផ្លូវ​ក្រោម​ដី​នេះ​ត្រូវបាន​សាងសង់​រួចរាល់​១០០%​ហើយ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ប៉ុន្តែ​សម្រាប់ ស្ពាន​អាកាស តិច​ណូ​វិញ ទើប​នឹង​សាងសង់​បាន​៦១%​ប៉ុណ្ណោះ​៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!