28-6-023

ផ្ទះតម្លៃសមរម្យនឹងលេចរូបរាងនៅទឹកថ្លា

ក្រុមហ៊ុនជប៉ុន  Arakawa នឹងបើកសម្ពោធការដ្ឋាសាងសង់លំនៅឋានតម្លៃសមរម្យរបស់ខ្លួនដែលស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី ០៨ ខែវិច្ជិកា ឆ្នាំ២០១៧ ខាងមុខ។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានោះផងដែរ។

គម្រោងនេះ នឹងសាងសង់លើផ្ទៃដីទំហំ ១៣៦៨០ មែត្រការ៉េ សាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី ១ សាងសង់អគារចំនួន ១០ ចែកជា ៤ ប្លុក ដោយ ១ប្លុក មាន២អគារ និងមានកម្ពស់ ១២ជាន់ ទៅ ២៣ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ ២០០០បន្ទប់ ក្រោមទុនវិនិយោគ ៧០ លានដុល្លារអាមេរិក៕

min-land_large

Leave a Reply