ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដងរហូតដល់៧០០គីឡូម៉ែត្រការ៉េ ខណៈទំហំវិនិយោគកាន់តែរីក

ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដង ពីទំហំផ្ទៃដីប្រមាណជាង៣០០គីឡូម៉ែត្រការ៉េ  រហូតដល់ផ្ទៃដីប្រមាណ៧០០គីឡូម៉ែត្រការ៉េ ដោយសារតែមានកំណើនវិនិយោគកាន់តែច្រើននៅក្នុងទីក្រុងនារយៈពេលចុងក្រោយនេះ ។

បើយោងតាមប្រសាសន៍របស់លោក មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្ទៃដីរាជធានីភ្នំពេញកាន់តែរីកធំ ពោលគឺមានទំហំផ្ទៃដីសរុបជិត៧០០គីឡូម៉ែត្រការ៉េ កើនទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ។

បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន ១២ខណ្ឌ សង្កាត់ចំនួន ១០៥សង្កាត់ និងភូមិចំនួន ៩៥៣ភូមិ។

ដោយឡែក ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានទំហំប្រមាណ ៦២៦៧លានដុល្លារអាមេរិក បើគិតត្រឹខែ ១០ឆ្នាំ២០១៧។នេះបើយោងតាមប្រសាសន៍របស់ ឯក ឧត្តម ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់។

ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុនសំណង់កំពុងមានសុពលភាព បន្តធ្វើការងារគឺមានចំនួន១០៣៨ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនមកពីក្រៅប្រទេសមានចំនួន៣២៤ក្រុមហ៊ុន ហើយបច្ចុប្បន្នក្រុមហ៊ុនសំណង់បរទេស ដែលមានទុនវិនិយោគខ្ពស់ជាគេ គឺក្រុមហ៊ុនមកពីប្រទេសចិន បន្ទាប់មកប្រទេសកូរ៉េខាងត្បូង វៀតណាម ជប៉ុននិងប្រទេសថៃ៕

 

ប្រភព៖ BusinessNews

Leave a Reply