1477534668

ផ្ទុះព័ត៌មានជាថ្មី! ម្ចាស់​គម្រោងអគារ៤២ជាន់ ចេញមុខបញ្ជាក់ថ្ងៃបញ្ចប់ការសាងសង់

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីគម្រោងសាងសង់អគារ ៤២ជាន់ នៅសណ្ឋាគារ Raffles កាលពីព្រឹកមិញនេះ លោក Kim Tae Yeon ម្ចាស់គម្រោងអគារនេះបានអះអាងថា ខ្លួននឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ខាងមុខនេះ។លោក Kim Tae Yeon ដដែលបន្តទៀតថា ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD នឹងបន្ថែមទុន ៤០លានដុល្លារលើគម្រោងមួយនេះ ដោយកាលពីមុនធ្លាប់បានបោះទុនចំនួន១០០លានដុល្លារ រួចមកហើយ។ ដោយបច្ចុប្បន្ននេះអគារដែលជាប់គាំងរាប់ឆ្នាំមកហើយនេះ បានសាងសង់រួចរាល់ចំនួន ៣១ជាន់ហើយ។

លោកបញ្ជាក់ទៀតថា នៅក្នុងខែសីហា ឆ្នាំ២០១៨រូបរាងអគារទាំងមូលនឹងសាងសង់បញ្ចប់តែម្ដង។ ប៉ុន្តែទម្រាំរៀបចំដំណើរការរួចរាល់ត្រូវរង់ចាំរហូតដល់ចុងឆ្នាំ២០១៩ទើបបើកដំណើរការជាផ្លូវការ។

សូមជម្រាបជូនថា អគារ Gold Tower 42ជាន់ ដែលជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ធ្លាប់បានសរសេរលិខិតទៅកាន់ក្រសួងដែនដីម្ដងរួចហើយកាលពីឆ្នាំ២០១៦ ថាខ្លួននឹងចាប់ផ្ដើមបន្តសាងសង់អគារ ៤២ ជាន់ឡើងវិញ ហើយបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ ប៉ុន្តែគម្រោងសាងសង់បន្តនោះហាក់នៅស្ងាត់ឈឹងមិនមានសកម្មភាពសាងសង់គួរឲ្យកត់សម្គាល់នោះទេ។ រហូតមកដល់ព្រឹកថ្ងៃទី ២២ ខែវិច្ចិកា ឆ្នាំ២០១៧នេះ ម្ចាស់គម្រោងអគារ៤២ជាន់នេះ បានសន្យាច្បាស់ៗម្ដងទៀតថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩ខាងមុខនេះ។

អគារ Gold Tower 42 ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុ បានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ ២០១០ ហើយបានផ្អាកការសាងសង់លើកទី ២ នៅឆ្នាំ ២០១១។ គម្រោងអគារនេះដែរ បានវិនិយោគនូវទំហំប្រាក់ប្រមាណ ២៤០លានដុល្លារអាមេរិក៕

ប្រភព៖ Sabaynews.com

Leave a Reply