1422798918

ផែនការ​បិទ​ស្ពាន​ជ្រោយចង្វារ​ចាស់ អាច​​​ពន្យា​រ​ពេលសិន​ ព្រោះ

ប្រភព៖ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ អាជ្ញាធរភ្នំពេញបដិសេធនូវពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា នឹងមានការឆ្លងសាឡាង សម្រាប់អ្នកធ្វើដំណើរចេញពីរាជធានីភ្នំពេញ តែសម្រាប់អ្នកដំណើរចូលភ្នំពេញវិញអាចធ្វើចរាចរតាមស្ពានជ្រោយចង្វារថ្មីបាន ក្នុងអំឡុងពេលបិទស្ពានជ្រោយចង្វារចាស់ ដើម្បីធ្វើការជួសជុលឡើងវិញរយៈពេល២ឆ្នាំនោះ ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងលោកពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងប្រហាក់ប្រហែលគ្នាតាមរយៈទូរស័ព្ទនៅថ្ងៃទី២៧ធ្នូ នេះថា ចំពោះផែនការបិទស្ពាន
ជ្រោយចង្វារចាស់ ដែលបានកំណតយកថ្ងៃទី១ មករា ២០១៧ ដើម្បីធ្វើការជួសជុលនោះ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រោមឱវ៉ាតពាក់ព័ន្ធ នៅមិនទាន់បានទទួលឯកសារ ឬសេចក្តីណែនាំពីក្រសួងសាធារណការ និងដឹកជញ្ជូននៅឡើយទេ ។

លោកបន្តថា នៅក្នុងកិច្ចប្រជុំនាពេលកន្លងមក បាននិយាយគ្នារួចហើយថា មុនពេលចាប់ផ្តើមបិទក្រុមអ្នកជំនាញត្រូវប្រាប់មកអាជ្ញាធរជាមុន ដើម្បីអាជ្ញាធររៀបចំ ជាពិសេសត្រូវជូនដំណឹងឲ្យប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន ។

លោកពៅ ម៉េងហៃ បានបញ្ជាក់ថា ពេលនេះលោកនៅមិនទាន់ដឹងច្បាស់ថា ក្រុមជំនាញរបស់អង្គការចៃការជប៉ុនត្រូវអនុវត្តន៏នៅថ្ងៃណាឲ្យពិតប្រាកដនោះទេ គឺដឹងតែនៅក្នុងខែមករា២០១៧នេះ អាចច្បាស់ជាង ។ លោកបន្តថា បើកំណត់យកថ្ងៃទី០១មករា២០១៧ដូចអ្វីដែលបានលើកឡើងក្នុងអង្គប្រជុំកន្លងមក អាចនឹងពន្យាលពេល ពីព្រោះការបិទស្ពានចាស់ទាំងស្រុង ដើម្បីជួសជុលនោះ គឺចាំបាច់ត្រូវ រៀបចំឬកែសម្រួលឈូសឆាយក្បាលស្ពានជ្រោយចង្វារថ្មីទាំងសង់ខាងរួចសិន ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទាំងទៅទាំងមកបាន ដែលត្រូវការពេលវេលាមួយសមរម្យ គឺមិនអាចទាន់នៅថ្ងៃទី០១មករានេះទេ ព្រោះគៀតពេកហើយ ។

រូបភាពដោយ Khmer Times

Leave a Reply