ផែនការដោះស្រាយទឹកលេីមហាវិថីកម្ពុជាក្រោម សម្រេចបាន ៩០%នៃគម្រោងហើយ
Posted On : កញ្ញា, 25, 2016 | By សំឡេងទីក្រុង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ សាលារាជធានី បានរៀបចំផែនការ ដើម្បីដោះស្រាយទឹកលេីមហាវិថីកម្ពុជាក្រោម។ បច្ចុប្បន្ននេះសាលារាជធានី បាននិងកំពុងដាក់បណ្តាញលូទំហំ ១.៥ម ប្រវែង ១.០០៥ម លេីសាច់ផ្លូវលេខ២៥៣ជាប់វិទ្យាល័យសន្ឋរម៉ុក គឺចាប់ពីមហាវិថីកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង។ បើគិតត្រឹមថ្ងៃទី២៥ខែកញាឆ្នាំ២០១៦ ការដ្ឋានដាក់លូសម្រេចបាន ៩០%នៃគម្រោងហើយ។

បើតាមការអះអាងរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងដាក់បណ្តាញលូទំហំ ១.៥ម ប្រវែង ១.០០៥ម ចាប់ពីមហាវិថីកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាងនេះ សម្រេចបាន ៩០%នៃគម្រោងហើយ។

គួសបញ្ចក់ថា កន្លងមកនៅឆ្នាំ២០១៥ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូលេីផ្លូវលេខ២៥៧ ឃេីញថារដូវភ្លៀងឆ្នាំនេះ មហាវិថីកម្ពុជាផ្នែកខាងលិចមិនរងការលិចទេ ហេីយការដាក់លូថ្មីខ្សែទី២នេះ នឹងជួយកាត់បន្ថយការលិចទឹកផ្នែកខាងកេីតរហូតដល់មហាវិថីនេរុហ៍ផងដែរ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!