តើការបើកអោយមានរោងចក្រឧស្សាហកម្មនៅក្នុងទីក្រុងមានផល់ប៉ះពាលអ្វីខ្លះ ?
Posted On : កញ្ញា, 11, 2015 | By សំឡេងទីក្រុង

ថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៥​  ដោយ៖  Urban Voice Cambodia  អត្ថបទដោយ៖ ចេង ចាន់ថុន និង ងី សុវណ្ណរតនី

ក្រោយពីសម័យសង្គ្រាមយង់ឃ្នងបានបញ្ចប់ទៅ ទីក្រុងភ្នំពេញត្រូវបានខូចខាតស្ទើរទាំងស្រុង តម្រូវអោយមានការអភិវឌ្ឍន៍ និងស្តាឡើងវិញនៅអ្វីៗបានបាត់បង់ ទន្ទឹមនឹងការស្តារ និងការអភិវឌ្ឍទីក្រុងមួយនេះឡើងវិញ គេក៏សង្កេតឃើញថា នៅមានចន្លោះប្រហោងជាច្រើន ដែលត្រូវការរយៈពេលយូរទើបអាចស្រោចស្រង់អោយមានលក្ខណៈល្អប្រសើរឡើងវិញ។

ដោយសម្លឹងឃើញថាសព្វថ្ងៃនេះ អ្នកវិនិយោគិនជាតិ និងអន្តរជាតិចាប់ផ្តើមចូលមកដាក់វិនិយោគទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃដោយជ្រើសយក រាជធានីភ្នំពេញ ជាបេះដូងនៃទីតាំងសេដ្ឋកិច្ចពិសេស សម្រាប់ធ្វើជំនួញរបស់ពួកគេ។ ហើយគេក៏ឃើញដែរថា រោងចក្រឧស្សាហកម្មជាច្រើនត្រូវបានរីកដុះដាល នៅក្នុងរាជធានីភ្នំពេញ ដោយគេមិនបានយល់ច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិដែលបង្ករឡើងដោយរោងចក្រនោះទេ។

ជារៀងរាល់ថ្ងៃរោងចក្រទាំងនោះបង្ករអោយមានផលប៉ះពាល់ជាច្រើនដល់ប្រជាជនដែលរស់នៅក្បែររោងចក្រ និងរស់នៅក្នុងទីក្រុងទាំងមូល។

បញ្ហាដែលទាក់ទងនឹង ការអភិវឌ្ឍន៍ទីក្រុង និងផលប៉ះពាល់ពីរោងចក្រឧស្សាហកម្មនៅក្នុងទីក្រុងគួរតែត្រូវបានគេយកមកសិក្សាដើម្បីបញ្ជៀសរាល់ ផលប៉ះពាល់ទាំងឡាយដែលនឹងអាចប៉ះពាល់ពីការអភិវឌ្ឍន៍ទាំងនោះ។

មតិមួយចំនួនយល់ថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ជូន និងបើកអោយមានការសាងសង់ រោងចក្រឧស្សាហកម្មនៅជាយឆ្ងាញពីទីក្រុង ដើម្បីជៀសវាងរាល់ការប៉ះពាល់ទាំងឡាយដែលកើតមាននៅទីក្រុង តាមរយៈរោងចក្រឧស្សាហកម្មទាំងនោះ។

ហើយក៏មានមតិមួយចំនួនទៀតបានលើកឡើងថា ក្នុងការដែលបើកអោយមានរោងចក្រឧស្សាហកម្មនៅក្នុងទីក្រុងបង្ករអោយមានគុណវិបត្តិច្រើនជាងគុណសម្បត្តិដោយ «​ គុណសម្បតិ្ត» អាចជួយសម្រួលអោយការងារធ្វើសម្រាប់ប្រជាពល់រដ្ឋដែលរស់នៅទីក្រុង។ រីឯ«គុណវិប្បត្តិ» បង្កអោយមានសម្លេងរំខានសម្រាប់ប្រជាជនដែលរស់នៅក្បែរោងចក្រ ផ្សែងដែលហុយចេញពីរោងចក្របង្កអោយខូចបរិយាកាស និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្រ ជះក្លិនមិនល្អ ព្រមទាំងបង្ករអោយបាត់បង់សោភ័ណ្ឌភាពនៅក្នុងទីក្រុង រីឯការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ការផលិតរបស់រោងចក្របង្ករអោយមានការកកស្ទះនៅតាមដងផ្លូវ និងធ្វើអោយមានការខូចខាតផ្លូវថ្នល់នៅក្នុងទីក្រុង ដោយរថយន្តដែលប្រើប្រាស់ជាមធ្យោបាយក្នុងការដឹកជញ្ជូនគឺជារថយន្តធំៗដឹកកុងទីន័រ ហើយបង្កអោយមានគ្រោះថ្នាកចរាចរណ៍ទៀតផង ។

Pullotion 1

បំពង់ផ្សែងដែលចេញពីរោងចក្រកមួយនៅក្នុងសង្កាត់ទួល សង្កែរ រាជធានីភ្នំពេញ

Pullotion 2

បំពង់ផ្សែងដែលចេញពីរោងចក្រកមួយនៅក្នុងសង្កាត់ទួល សង្កែរ រាជធានីភ្នំពេញ

Pullotion

បំពង់ផ្សែងដែលចេញពីរោងចក្រកមួយ នៅជិតផ្សាទួលសង្កែ

Pullotion2

បំពង់ផ្សែងដែលចេញពីរោងចក្រកមួយ នៅជិតផ្សាទួលសង្កែ

អ្នកស្រី ទេព រ៉េត អាយុ ៦៧ឆ្នាំ ជាប្រជាពលរដ្ឋលក់បាយម្ហូបនៅក្បែររោងចក្រសម្លៀកបំពាក់ ស៊ូតុងហ្វ៊ា ក្នុង​សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បាននិយាយថា រាល់ពេលរថយន្តកុងតឺន័រធំៗធ្វើការដឹកវត្ថុធាតុដើម ឬផលិតផលសម្រេច ចេញនិងចូលរោងចក្រម្តងៗ ធ្វើឲ្យមានការកកស្ទះចរាចរណ៍លើផ្លូវ។
អ្នកស្រីបន្ថែមថា វាហាក់ដូចជាប្រាសចាកពីច្បាប់ហើយដែលមានសំណង់អគាររោងចក្របែបនេះនៅក្នុងទីក្រុង តែយ៉ាងណាមិញវត្តមាននៃរោងចក្រនេះបានបង្កើតការងារឲ្យអ្នករស់នៅក្បែរនោះ​ និងធ្វើឲ្យមុខរបររបស់អ្នកស្រីមានដំណើរការផងដែរ។

Pullotion5

រថយន្តកុងទីន័រធំកុំពុងតែ ដាក់ទំនិញនៅមុខរោងចក្រមួយក្នុងរាជធានីភ្នំពេញ

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!