ប្រលាយបេតុង និង ផ្លូវសងខាងប្រលាយ នឹងត្រូវកសាងនៅតាមប្រលាយទឹកស្អុយបឹងត្របែក
Posted On : July, 26, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

បើតាមការប្រជុំ កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រលាយបេតុង និងផ្លូវសងខាងប្រលាយ នឹងត្រូវកសាងនៅតាមប្រលាយទឹកស្អុយបឹងត្របែក ចាប់តាំងពីផ្លូវពីផ្លូវ៤៨៤ រហូតដល់ស្ថានីយ៍បូមទឹក បឹងត្របែក នៅផ្លូវខេមរភូមិន្ទ (២៧១) នេះបើតាមការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ។

បឹងត្របែក គឺជាប្រឡាយសំខាន់ដែលអាចរំដោះទឹកបានមួយភាគធំនៃរាជធានីភ្នំពេញយើង។ បច្ចុប្បន្ន ប្រឡាយនេះត្រូវធានាបញ្ជូនទឹកឱ្យបាន ២៣ម៉ែត្រគីបក្នុងមួយវិនាទី សម្រាប់សមត្ថភាពបូមនៃស្ថានីយថ្មី។សាលារាជធានីភ្នំពេញ នឹងធ្វើការកសាង ប្រឡាយបេតុង និង ពង្រីកផ្លូវអមសងខាងប្រឡាយបឹងត្របែកដើម្បីជួយពន្លឿនចរន្តទឹករត់ទៅកាន់ស្ថានីយ៍បូមទឹកបឹងត្របែក។

ហើយនេះជាអ្វីដែលសាលារាជធានីភ្នំពេញថានឹងបន្តអនុវត្តដូចខាងក្រោម៖
១-បន្ថែមក្រុមហ៊ុនមួយទៀត ដើម្បីពន្លឿនការស្ថាបនាជញ្ជាំងបេតុងពីផ្លូវ៤៨៤ រហូតដល់ស្ថានីយ៍បូម(២៧១)។
២-អាជ្ញាធរខណ្ឌត្រូវយកប្លង់ជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ទៅធ្វើការផ្សព្វផ្សាយ ដើម្បីមានការចូលរួមសហការឱ្យបានល្អ។
៣-ចុះស្រង់ស្ថិតិបន្ថែម ដើម្បីពង្រីកផ្លូវអមសងខាងប្រឡាយបឹងត្របែកនេះឱ្យបានលឿន៕

Boeung Trabek-3

រូបភាពពីសាលារាជធានីភ្នំពេញ

Boeung Trabek-0

រូបភាពពីសាលារាជធានីភ្នំពេញ

Boeung Trabek-2

 

 

Urban Voice Cambodia

Urban Voice Cambodia