a43272bd-a650-4c5c-b9a9-b5f70c13ef42

ប្រព័ន្ធ​ដឹក​ជញ្ជូន​​កម្ពុជា​ពិតជា​មិនអន់​ឡើយ​ បើ​​​គម្រោង​​គ្រាក់ៗ​ទាំង​១៥ ​​បាន​បញ្ចប់​

ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីគម្រោងគ្រាក់ៗទាំង ១៥ ដែលក្រសួងកំពុងអនុវត្តក្នុងការសាងសង់ផ្លូវជាតិ ផ្លូវល្បឿនលឿន និងគម្រោងដឹកជញ្ជូនតាមផ្លូវទឹក។ គម្រោងធំៗនានាដែលក្រសួងសាធារណការកំពុងអនុវត្តមានដូចជា៖

១) ផ្លូវក្រវ៉ាត់ក្រុងទី២ ពីមហាវិថី សហព័ន្ឋរុស្សុីដល់ផ្លូវជាតិលេខ២ កំពុងសាងសង់

២) ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ផ្លូវជាតិលេខ 1 , 2 , 3 , 4 និងលេខ 5 បានចរចារចប់ហើយ

៣)ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះស៊ីហនុ ចរចារចប់ហើយ និងនៅរងចាំចុះហត្ថលេខាអនុវត្តគម្រោង

expressway_large

៤)ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅបាត់ដំបង ពង្រីកជា៤គន្លង បានដេញថ្លៃរួចហើយ

៥)ផ្លូវរថភ្លើងពីស្ថានីយ ទៅព្រលានយន្តហោះភ្នំពេញ កំពុងសាងសង់ បញ្ចប់ខែមីនា ឆ្នាំ២០១៨

៦)ផ្លូវរថភ្លើង ពីភ្នំពេញទៅប៉ោយប៉ែត កំពុងសាងសង់ បញ្ចប់ខែវិច្ឆិកា ឆ្នាំ២០១៨

៧)ផ្លូវជាតិលេខ៣ ពីភ្នំពេញដល់ថ្នល់បំបែក ពង្រីកជា៤គន្លង

៨)ផ្លូវជាតិលេខ១១ ពីអ្នកលឿង ដល់ថ្នល់ទទឹង(ផ្លូវជាតិលេខ៧)

៩)ស្ពានឆ្លងកាត់ទន្លេមេគង្គ-ស្ទឹងត្រង់ កំពុងសាងសង់

១០) ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ពង្រីកជា៤គន្លង កំពុងសាងសង់

១១) ផ្លូវល្បឿនលឿនភ្នំពេញ បាវិត កំពុងសិក្សាឡើងវិញ ដោយ JICA ជប៉ុន

១២) ផ្លូវរថភ្លើងអាកាស AGT នៅភ្នំពេញ កំពុងវាយតម្លៃដោយ JICA ជប៉ុន

9-5-009

១៣)កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នឹងបញ្ចប់នៅឆ្នាំ២០២២

១៤)គម្រោងដឹកអ្នកដំណើរតាមផ្លូវទឹកនៅភ្នំពេញ កំពុងវាយតម្លៃ

១៥) គម្រោងផ្លូវពីបាត់ដំបង-កោះកុង បន្តទៅខេត្តព្រះសីហនុ កំពុងសិក្សា។

គម្រោងទាំងអស់ខាងលើ លើកឡើងដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ៕

kohkong-btb-sampleplan_large

 

ប្រភព៖ Sabaynews.com

Leave a Reply