ប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅកម្ពុជាចាប់ពីថ្ងៃ ទី០១-០៦ ខែវិច្ចិកា ឆ្នាំ២០១៦
Posted On : November, 1, 2016 | By Sarim Tith

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា នៅក្នុងសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបអាចនឹងមានភ្លៀងពីតិចទៅច្រើនគ្រប់បណ្ដារាជធានីខេត្ត ដែលស្ថិតនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។

ផ្អែកតាមការព្យាករអាកាសធាតុរបស់ក្រសូងធនធានទឹក និងឧតុនិយម បានបន្តថាប្រព័ន្ធសម្ពាធខ្ពស់ បានជះឥទ្ធិពលគ្របដណ្ដប់លើភាគឦសាន្ត ហើយសម្ពាធទាបបានបន្តលើតំបន់មួយចំនួនដូចជា លើតំបន់វាលទំនាបភាគខាងត្បូង និងតំបន់មាត់់សមុទ្រ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

តំបន់ខ្ពង់រាប៖ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់តិច។

តំបន់វាលទំនាប៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី០១-០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

បញ្ជាក់៖ នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ ដោយឡែក នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាប់ជូនខាងលើ សូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ នឹងប្រជា ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ ជាពិសេសនៅតំបន់សមុទ្រដែលមានសភាពអួអាប់ខ្លាំង នឹងរលកខ្ពស់ៗ៕

Urban Voice Cambodia

Urban Voice Cambodia