ប្រជាពលរដ្ឋ​ល្អម្នាក់​ព្រ​មរុះរើ​តូប​សង់​រំលោភលើ​ផ្លូវ​នៅផ្សារដើមគ
Posted On : February, 26, 2015 | By សំឡេងទីក្រុង

ប្រភព៖ កោះសន្តិភាព,ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:៥៨

រាជធានីភ្នំពេញ ៖ ដោយ​​ស្តាប់​ការ​​ណែនាំ​ពី​​អាជ្ញាធរ​ខណ្ឌទួលគោក​​អំពី​ផល​ប៉ះពាល់​ អាច​បង្ក​ទៅជាអគ្គិ​ភ័យ ​និង​ភាព​អត់​សណ្តាប់​ធ្នាប់​ ​រួម​ទាំង​បង្ក​ការ​កក​ស្ទះ​ចរាចរ​ណ៍នោះ ប្រជាពលរដ្ឋ​ម្នាក់​​រស់នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៦ ​កែង​២៣៥​ បាន​ស្ម័គ្រចិត្ត​​ដោយ​ខ្លួន​ឯង ​និង​បាន​រុះរើ​សំយ៉ាបផ្ទះ​ ដែល​សង់​ជា​តូប​ៗ​​ប្រមាណ​១០​កន្លែង​ ​ជួល​ទៅ​ឱ្យ​​គេ​លក់ដូរ​ កាលពីវេលា​​ព្រឹក​ម៉ោង​១១​ថ្ងៃ​ទី​២៦ ​​កុ​ម្ភៈ​​២០១៥ ​នេះ​ ។

លោកប៉ា​ង ​លី​ដា ​អភិបាលរង​ខណ្ឌទួលគោក​ ដែល​ធ្លាប់​បាន​​ចុះ​ណែនាំ​អប់រំ​​អំពី​ផល​ប៉ះពាល់​​ខាងលើ​ជា​ញឹកញាប់​ បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​ម្ជា​ស់​ផ្ទះ​ឈ្មោះ​​តា​ បារាំង​ ដែល​លោក​មាន​មន​សិកា​ខ្ពស់​​ជាមួយ​មហាជន ​និង​អាជ្ញាធរ​ដោយ​​ហ៊ាន​លះបង់​មិន​សោក​ស្តាយ​នូវ​ថវិកា​​ ដែល​កន្លង​មក​​លោក​បាន​សង់​តូប​ជួល​ ទៅ​ឱ្យ​គេ​លក់ដូរ​ចំណីអាហារ​ ក្នុង​១​ខែ​ៗ​នោះ​ ។

​ជាមួយ​នោះ​ លោកប៉ា​ង ​លី​ដា ក៏​បាន​សុំ​អំពាវនាវ​ដល់​អ្នក​ភូមិ​​រស់នៅ​ក្នុង​ខណ្ឌទួលគោក​​ទាំងមូល ​ជា​ពិសេស​អ្នក​ភូមិ​រស់នៅ​ជុំវិញ​ទីផ្សារ​​នានា​ និង​ដូច​ជា​អ្នក​ភូមិ​​រស់នៅ​៣៣៦​ជាដើម ​គួរតែ​យក​គំរូ​តាម​​លោកតា​ បារាំង ​បាន​​ទេ?

Urban Voice Cambodia

Urban Voice Cambodia