fn-2017-08-01-13-57-33-0

ប្រជាពលរដ្ឋរស់នៅតាមដងទន្លេត្រូវបង្កើនការប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងឲ្យដឹងថា៖ «បន្ទាប់ពីបានសង្កេត តាមដាន លើស្ថានភាពអាកាសធាតុ និងទឹកជំនន់រួចមកឃើញថា ទឹកជំនន់ទន្លេមេគង្គលើ បានស្រកចុះ និងបន្តស្រកចុះជាបន្តបន្ទាប់ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប នឹងបន្តកើនឡើងសន្សឹមៗ ក្នុងរយៈពេល២ ទៅ៣ថ្ងៃទៀត»

ក្រសួងបន្តថា ពិសេសពលរដ្ឋដែលរសនៅតាមដងទន្លេបាសាក់ និងអ្នកធ្វើដំណើរតាមជលយានគ្រប់ប្រភេទ ព្រោះទឹកទន្លេមេគង្គក្រោម នឹងបន្តកើនឡើងសន្សឹមៗ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃទៀត៕

Leave a Reply