ប៉ូលិស​ចរាចរណ៍​រាជធានី​ ពិន័យ​ម៉ូតូ​មួយ​គ្រឿង​៦.០០០​រៀល ពេល​ចុះ​ត្រួត​ពិនិត្យ​
Posted On : June, 25, 2015 | By សំឡេងទីក្រុង

ប្រភព: កម្ពុជាថ្មី25/6/2015

Pisey-2015-06-25-full-L-700x400ខខខខខខខខខខខខខ

ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​រាជធានី​ភ្នំពេញ​ កាន់តែ​ល្អ​ប្រសើរ​នោះ ​ត្រូវ​បាន​រឹត​បន្តឹង ​និង​ត្រួតពិនិត្យ​ជា​បន្តបន្ទាប់​ ដោយ​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខណ្ឌ​ចេញ​ប្រតិបត្តិការ​លើ​ដង​ផ្លូវ​ចំពោះ​អ្នកដំណើរ​អត់​ ពាក់​ពួក​សុវត្ថិភាព​ ពិសេស​ម៉ូតូ​បិទ​ស្លាក​លេខ យក​ទៅ​ធ្វើការ​អប់រំ​ ហើយ​អាច​នឹង​ផាក​ពិន័យ​ភ្លាមៗ​ចំពោះ​ម៉ូតូ​ដែល​ពុំ​មាន​កញ្ចក់​មើល​ក្រោយ​ ពុំ​មាន​ស្លាក​លេខ​ បិទ​ស្លាក​លេខ និង​អ្នកបើកបរ​ដែល ពុំ​ប្រើប្រាស់​មួក​សុវត្ថិភាព​ក្នុង​មួយ​គ្រឿង​៦.០០០​រៀល​ប៉ុណ្ណោះ ​ដោយ​ចេញ​នូវ​វិក្កយបត្រ​ត្រឹមត្រូវ ស្របតាម​ច្បាប់​ចាស់​ មាត្រា​៨៨​បទលហុ។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​រាជធានី​ ភ្នំពេញ​បាន​និយាយ​កាលពី​ព្រឹក​វេលា​ម៉ោង​១០​និង​៣៥​នាទី​ ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៥​ថា អ្នកធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ ត្រូវ​ចូលរួម​គោរព​ច្បាប់ តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​ និង​ការណែនាំ​ផ្ទាល់​របស់​លោក​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​​ឲ្យ​មាន​ការ ​គោរព​ច្បាប់​ចរាចរណ៍​ ដោយ​ពាក់មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា​ទាំង​អ្នក​បើក​ អ្នក​ជិះ​ក្រោយ ​ក្នុង​ការ​ធ្វើដំណើរ និង​មាន​បំពាក់​កញ្ចក់​ម៉ូតូ​សម្រាប់​មើល​ក្រោយ​ផង​ពិសេស​ម៉ូតូ​បិទ​ស្លាក​ លេខ​តែម្ដង ​ពី​ព្រោះ​ថា ​ម៉ូតូ​ប្រភេទ​នេះ​ភាគច្រើន​ជា​មុខសញ្ញា​ល្មើស។

មន្ត្រី​ការិយាល័យ​បាន​បញ្ជាក់​បន្ត​ថា បើ​តាម​ការ​ផាក​ពិន័យ​នោះ​ ក៏​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​មាត្រា​៨៨​បទលហុ ដោយ​កំណត់​ពិន័យ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​៦.០០០​រៀល និង​អ្នក​មិន​មាន​បំពាក់​កញ្ចក់​មើល​ក្រោយ​ទេ​នោះ ​ត្រូវ​ពិន័យ​មួយ​គ្រឿង​៤.០០០​រៀល​ផង​ដែរ​ហើយ​រាល់​ការ​ពិន័យ ​ត្រូវ​អនុវត្ត​ភ្លាមៗ​នៅ​នឹង​កន្លែង​ ដោយមាន​ក្រដាស​ស្នាម​ត្រឹមត្រូវ (​បង្កាន់ដៃ​)​និង​ម៉ូតូ​បិទ​ស្លាក​លេខ​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​ ស្រាវជ្រាវ។ ចំពោះ​អ្នកបើកបរ​ទាំង​ឡាយ​ណា​ដែល​ពុំបាន​គោរព​តាម​ការណែនាំ​ទេ ឬ​ពុំបាន​អនុវត្ត​ទៅលើ​ការ​ផាក​ពិន័យ​ទេ​នោះ ​នឹង​ត្រូវ​ចាត់​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។​

ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ អ្នកប្រើប្រាស់​យាន​យន្ត​ទាំងអស់ ​ត្រូវតែ​នាំគ្នា​គោរព​នូវ​ច្បាប់​ចរាចរណ៍ ដើម្បី​បញ្ចៀស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ប៉ូលិស​បាន​ចុះ​ផ្សព្វផ្សាយ​តាម​ដង​ផ្លូវ ទីប្រជុំជន តាម​ចំណតរថយន្ត​ជាដើម ​អំពី​សុវត្ថិភាព​ជា​ចម្បង​ក្នុង​ការ​ធ្វើដំណើរ​រាល់​មុន​ដល់​ថ្ងៃ​ បុណ្យជាតិ​ធំៗ​មកដល់​ ហើយ​កម្លាំង​ជំនាញ​បាន​ចុះ​តាម​គ្រប់​គោលដៅ ​ពិសេស​ច្រក​ចេញ​ចូល​រាជធានី​ចាំ​អន្តរាគមន៍​ និង​សម្រួល​ចរាចរណ៍​គ្រប់ពេលវេលា​ ទាំង​មុន​ពេល​បុណ្យ ​ក្នុង​ពេល​ និង​ក្រោយពេល​បញ្ចប់​បុណ្យជាតិ​ធំៗ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​ប្រកបដោយ​សុវត្ថិភាព។​

ប៉ូលិស​ក៏​សំណូមពរ​ដល់​អ្នក​បើក​ទាំងអស់​ កុំ​ពិសា​គ្រឿង​ស្រវឹង​ពេល​បញ្ជា​យានយន្ត​ផង​ដែរ​ដើម្បី​រួមគ្នា​កាត់បន្ថយ​ គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ​គឺ​”ថ្ងៃនេះ​ ថ្ងៃស្អែក ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង”​៕


Urban Voice Cambodia

Urban Voice Cambodia