ប៉ូលិសដាក់តុត្រួតពិនិត្យចំាផាកអ្នកអត់មួកនៅកន្លែងលក់មួក

រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក១សន្លឹកដែលគេចែកចាយបន្តគ្នាពីមួយទៅមួយ បានធ្វើឲ្យអ្នកឃើញរូបភាពនេះមួយចំនួនភ្ញាក់ផ្អើល ខ្លះក៍ហួសចិត្ត និងខ្លះពេញចិត្តសរសើរភាពឆ្លាតវៃរបស់ប៉ូលិសចរាចរណ៍ដែលដាក់តុអង្គុយត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍នៅកន្លែងតូបលក់មួកសុវត្ថិភាព ។

យ៉ាងណាក៍ដោយ មិនមានប្រភពជាក់លាក់ច្បាស់លាស់ណាមួយបញ្ជាក់ថា រូបភាពនោះថតនៅពេលណានិងនៅទីកន្លែងណានោះទេ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ «អង្រុត» មិនអាចរកកាសរុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ ។

សូមបញ្ជាក់ថា ពេលនេះ ប៉ូលិសចរាចរណ៍និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ឋ រាប់ទាំងមន្ត្រីអាជ្ញាធរដែនដី បាននិងកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍យ៉ាងតឹងរឹងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោក ហ៊ុន សែន បានស្រែកឲ្យមានការរឹតបន្តឹងច្បាប់ចរាចរណ៍ រាប់ទាំងការព្រមានដកចៅហ្វាយខណ្ឌដូនពេញ លោក សុខ ពេញវុធ បន្ទាប់ពីលោកប្រមុខរាជរដ្ឋាភិបាលឃើញពលរដ្ឋខ្លះបានជិះម៉ូតូ ឬរថយន្តបញ្ច្រាសទិសចរាចរណ៍នៅមុខភូមិគ្រឹះរបស់លោកក្បែរវិមានឯករាជ្យនោះរួចមក ៕

ប្រភព៖ អង្រុត ព័ត៌មាន

Leave a Reply