បើកកិច្ចប្រជុំស្តីពីសណ្តាប់​ធ្នាប់ជុំវិញ​ផ្សារ​ដើមគរ
Posted On : March, 19, 2015 | By សំឡេងទីក្រុង

ព្រះអាទិត្យ, ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០១៥, ប្រភព៖ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី​១៩ មីនា ២០១៥ នេះ លោកប្រាក់​ ថៃសៀង អភិបាល​​រង​រាជធានីភ្នំពេញ, លោក​ប៉ាង​ លីដា អភិ​បាល​រង​ខណ្ឌ​ទួលគោក , មន្ត្រី​មន្ទីរ​សេដ្ឋ​កិច្ច​ និងហិរញ្ញវត្ថុរាជធានី, មន្ត្រីមន្ទីរសាធារណការរាជធានី និង​មន្ត្រី​ពាក់​ព័ន្ធមួយចំនួនទៀត​ បាន​​បើក​កិច្ច​​ប្រជុំ​ពិភាក្សា​គ្នា​ នៅទីស្នាក់ការ​ផ្សារ​ដើមគរ ស្ថិត​ក្នុងសង្កាត់​ផ្សារដើមគរ ខណ្ឌទួលគោក ។

ប្រភពបានឱ្យ​ដឹងថា ក្នុងកិច្ច​ប្រជុំ​នេះ គឺ១-ផ្តោត​ទៅលើ​បញ្ហា​ជាច្រើន​នៅ​​ក្នុង​ផ្សារ​ដើ​មគរ ​ជាពិសេស​គឺត្រួតពិនិត្យ​ឡើង​វិញ ​ពី​ចំណត​រថយន្ត​ទាំង២ (ចំណតដីក្រហម និង​ចំណត​មុខ​ផ្សារ) ដែល​សាលា​រាជធានីភ្នំពេញ ​បានដកពីអ្នកវិនិយោគ​ទុន​តាំងពីដើម​ខែ​មករា ២០១៥ កន្លងមក ​ប្រគល់​ទៅឱ្យ​ប្រធានផ្សារ​គ្រប់​ជាបណ្តោះអាសន្ននោះ ត្រូវពិភាក្សា​ការជួល និង​ការធ្វើ​កុងត្រា​ជាមួយ​អាជីវករ​ឡើង​វិញ ដើម្បីបញ្ចៀស​ការមានបញ្ហាទៅ​ថ្ងៃក្រោយ ។

២-ត្រួតពិនិត្យ​ការ​យកភាស៊ី​លើ​សសៀវភៅ​បន្ទុកដូចជាកង់, ម៉ូតូ និងភាស៊ី​ចំណត​រថយន្ត​ផងដែរ ។

Urban Voice Cambodia

Urban Voice Cambodia