រាជធានីភ្នំពេញ ៖ វិស័យសំណង់កម្ពុជា បើគិតរាប់ពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១៥នេះគឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ទាំងអគារលំនៅឋាន បុរី ខុនដូ និងអគារខ្ពស់ៗនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តសក្ដានុពលមួយចំនួន តាមរយៈនៃការទទួលបានច្បាប់អនុញ្ញាតឲ្យសាង សង់ពីសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។
ដោយសារមើលឃើញពីតម្រូវការលំនៅឋាននៅក្នុងប្រទេសកើនឡើងបែបនេះ បុរីវិមានភ្នំពេញដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ័របស់លីហួរ គ្រុប បានចាប់ផ្តើមអភិវឌ្ឈន៍លំនៅឋានសម្រាប់ គ្រួសារមានប្រាក់ចំណូលមធ្យមនៅកម្ពុជា ស្របពេលប្រជាជនដែលមានជីវភាពកម្រិតមធ្យមកើនឡើង ។
លោកឧកញ៉ា លី ហ៊ួរ អគ្គនាយកក្រុមហ៊ុនលី ហួរ គ្រុប បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងទី៥របស់ខ្លួន ដែលស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១ តុលា ថា គម្រោងថ្មីនេះស្ថិតនៅលើផ្ទៃដី៧,៥ហិកតា និងមានចំនួន៥៥៥ល្វែង ជាប្រភេទផ្ទះល្វែងសុទ្ធសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម ។ លោកថា ផ្ទះល្វែងក្នុងគម្រោងទី៥នេះ មានតម្លៃចាប់ពី៤ម៉ឺនដុល្លារទ្បើងទៅ ជាប្រភេទផ្ទះសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលមធ្យមនៅក្នុងប្រទេសកម្ពុជា ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា « ការដែលខ្ញុំសម្រេចចិត្តវិនិយោគលើគម្រោងមួយនេះ ដោយសារខ្ញុំមើលឃើញប្រជាជន ដែលមានប្រាក់ចំណូលមធ្យមមានចំនួនច្រើននៅកម្ពុជា ហើយស្របនឹងភូមិសាស្ត្រនៅតំបន់នេះ យើងគិតថា គម្រោងរបស់យើងនឹងទទួលបានជោគជ័យ ។ ខ្ញុំក៏ជឿជាក់ដែរថា គម្រោងថ្មីនេះនឹងលក់អស់នៅត្រឹមចុងឆ្នាំ២០១៥នេះ ព្រោះរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះក្នុងគម្រោងទី៥នេះបានច្រើនរួចមកហើយដែរ » ។
លោកឧកញ៉ា លី ហ៊ួរ បន្ថែមថា៖ « លំនៅឋានដែលបាននិងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងដំណាក់កាលទី១ដល់ទី៤ សុទ្ធតែបានទទួលជោគជ័យ ហើយយើងរំពឹងថា គម្រោងនេះ នឹងទទួលបានជោគជ័យបន្ថែមទៀត ព្រោះការសាងសង់សំណង់របស់យើងផ្តោតលើគុណភាពជាចម្បងដើម្បីធ្វើឱ្យអតិថិជនមានទំនុកចិត្ត ហើយកាលណាអតិថិជនដែលជាប្រជាជនកម្ពុជា មានទំនុកចិត្ត នឹងធ្វើឱ្យពួកគេជឿជាក់មកលើគម្រោងរបស់យើង ហើយវានឹងធ្វើឱ្យគម្រោងរបស់យើងបានទទួលជោគជ័យ » ។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប មានប្រសាសន៍ដែរថា « សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃចាប់ពី៤ទៅ៥ម៉ឺនដុល្លារឡើងទៅនេះ នឹងមានតម្រូវការច្រើនសម្រាប់ប្រជាជនក្នុងស្រុក និងជនបរទេសចំណូលមធ្យម ដែលមានបំណងមករស់នៅប្រទេសកម្ពុជា ។ ចំពោះការអភិវឌ្ឍសម្រាប់លំនៅឋានប្រណីតដែលមានតម្លៃចាប់ពី១០ម៉ឺនដុល្លារឡើង តម្រូវការនៅមានកម្រិតនៅឡើយសម្រាប់ប្រជាជនក្នុងស្រក » ។
លោកបន្តថា អ្វីដែលត្រូវការគឺសម្រាប់ប្រជាជនវណ្ណៈមធ្យម ព្រោះប្រជាជនវ័យក្មេងមានច្រើន ហើយកម្រិតប្រាក់ចំណូលពួកគេក៏នៅមានកម្រិតដែរ ហេតុនេះហើយអ្នកវិនិយោគគួរចាប់យកក្រុមប្រជាជនវណ្ណៈកណ្តាល ។ លោកថា ៖ « ទោះជាយ៉ាងណា ក៏មិនគួរវិនិយោគច្រើនពេកដែរ ព្រោះប្រជាជនរស់នៅក្នុងទីក្រុងនៅមានចំនួនតិចនៅទ្បើយ ។ ការដែលមានគម្រោងអភិវឌ្ឍន៍ច្រើនបែបនេះ ខ្ញុំក៏មានការព្រួយបារម្ភ » ។
គួរបញ្ជាក់ថា គម្រោងទី៥របស់បុរីវិមានភ្នំពេញដែលជាប្រភេទផ្ទះល្វែងសុទ្ធចាប់ពីមួយជាន់ទៅពីរជាន់បានចំណាយទឹកប្រាក់ប្រមាណ៣៥លានដុល្លារអាមេរិក ហើយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ទៅតាមស្ថានភាពជាក់ស្ដែង ។
ពាក់ព័ន្ធនឹងវិស័យសំណង់នេះដែរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់លោក ឡៅ ទិព្វសីហា បានបញ្ជាក់ថា ដើម្បីឲ្យការសាងសង់អគាររបស់វិនិយោគិនក្នុងស្រុកនិងក្រៅស្រុកស្របទៅតាមគតិច្បាប់ ៖ «ទី១-សម្រាប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស មុននឹងសាងសង់ត្រូវមកសុំច្បាប់សាងសង់ជាមុនសិន ។ ទី២-បន្ទាប់ពីបានលិខិតអនុញ្ញាតសាងសង់ សូមបងប្អូនអ្នកវិនិយោគទុននៅក្នុងនិងក្រៅប្រទេសស្នើរសុំឲ្យមានលិខិតបើកការដ្ឋានពីក្រសួងដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវពីការចាប់ផ្តើមនៃការដ្ឋាន និងទី៣-នៅពេលការដ្ឋានសាងសង់ត្រូវចប់ ត្រូវមានលិខិតបិទការដ្ឋានមួយទៀត ធ្វើបែបនេះទើបការដ្ឋានរបស់វិនិយោគិនទាំងអស់ គឺស្របទៅនឹងគតិច្បាប់ » ។
លោកមានប្រសាសន៍បញ្ជាក់ថា ៖«កាលពីឆ្នាំ២០១៤កន្លងទៅ នៅទូទាំងប្រទេសយើងផ្គត់ផ្គង់អគារលំនៅឋានបានប្រមាណតែ៧.៤២៣ខ្នង ហើយការផ្គត់ផ្គង់លំនៅឋាននេះ នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយ តែបើក្នុងមួយឆ្នាំអាចផ្គត់ផ្គង់១ម៉ឺនខ្នង ទើបអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ភ្ញៀវមកស្នាក់នៅ និងមានតម្រូវការលំនៅឋានបាន » ៕