បុរីប៉េងហួត នឹងបោះទុនប្រមាណ៦០លានដុល្លារបង្កើតសួនកម្សាន្តលំដាប់អន្តរជាតិនៅបឹងស្នោរ

បុរីប៉េងហួត បោះទុនប្រមាណ៦០លានដុល្លារបង្កើតសួនកម្សាន្តលំដាប់អន្តរជាតិនៅបឹងស្នោរតាមបណ្តោយផ្លូវជាតិលេខ ១ នៅលើផ្ទៃដីប្រមាណ៨ហិកតា ។សួនកម្សាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុបដែលមានសំណង់អគារពិសេសប្លែកៗ និងលម្អរទៅដោយសួនដើមឈើធំៗសងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនួន ៣ តភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។

សួនកម្សាន្តនេះ នឹងបើកដំណើរការស្វាគមន៏អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងសាធារណជនទូទៅដែលស្វែងរកកន្លែងសម្រាកលម្ហែ និងញ៉ាំអាហារប្រកបដោយផាសុកភាព។ ចំពោះការចូលមកទស្សនា និងកម្សាន្តក្នុងគម្រោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។

គម្រោងនេះវិនិយោគឡើងក្នុងគោលបំណងផ្ដល់ទីកន្លែងស្អាតសម្រាប់លម្ហែកម្សាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណជនទូទៅ និងជាពិសេសគឺដើម្បីចូលរួមអភិវឌ្ឍទីក្រុងភ្នំពេញដោយនាំមកនូវគម្រោងថ្មីស្អាតដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុនមកជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ។

ជាមួយគ្នានេះដែរ បុរី ប៉េង ហួត បឹងស្នោរ បានបង្ហាញពីភាពស្រស់បំព្រង ក្នុងនោះ មានគម្រោងជាច្រើន ដូចជា លំនៅស្ថាន សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោល និងកីឡដ្ឋានសួនកម្សាន្តបែបអឺរ៉ុប សាសន្និសីទផ្សារទំនើប និងបណ្តុំនៃភោជនីយដ្ឋាននៅប៉ូឡារីស អេហ្វអែនប៊ី ស្ទ្រីតជាដើម   ។

ជាមួយគ្នានេះដែរ គម្រោង  ខុនដូ ដឹស្តាប៉ូឡារីស ២៣ ដែលជាគម្រោងអភិវឌ្ឍន៍ ស្ថិតនៅក្នុងគម្រោង បុរីប៉េងហួត ហ្គ្រេនស្តារ  មានកម្ពស់ដល់ទៅ ២៦ជាន់ បាននឹងកំពុងប្រតិបត្តិការណ៍ការសាងសង់ស្របពេលកំពុងចាប់បើកដំណើរការលក់ផងដែរ។

យ៉ាងណាមិញ គម្រោងថ្មី បណ្តុំភោជនីយដ្ឋាន ដែលស្ថិតនៅផ្នែកខាងមុខនៃបុរីផ្ទាល់ ដែលភោជនីដ្ឋាននឹងមានជាប្រភេទ ភោជនីយដ្ឋានជាច្រើន ប្រភេទ រួមទាំង Fast Food ជាច្រើនប្រភេទដូចជាPIZZA Company ,Koiជាដើម ដែលទាំងនេះបានផ្តល់ជាអត្ថប្រយោជន៍ និងភាពងាយស្រួលជាច្រើន សម្រាប់អតិថិជនរបស់បុរីផ្ទាល់ ព្រមទាំងប្រជាជននៅក្បែរនោះផងដែរ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើននោះទេ៕

 

ប្រភព៖ BusinessNews

 

Leave a Reply