បុគ្គលិក​​​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ទាមទារ​ឲ្យ​ប្រធាន​មន្ទីរ​បក​ស្រាយ​ពី​ការ​បាត់​ប្លង់​ដី
Posted On : February, 16, 2015 | By សំឡេងទីក្រុង

ដោយ ម៉ម មុនីរតន៍, RFA, ថ្ងៃទី ១៦ កុម្ភៈ ២០១៥ 

បុគ្គលិក​​​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​មន្ទីរពេទ្យ​សម្ភព​ក្រុង ​ប្រមាណ ៣០០​នាក់ តវ៉ា​ទាមទារ​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បក្ស​ស្រាយ​ពី​ការ​បាត់​បង់​ប្លង់​ដី​មន្ទីរ​ពេទ្យ​នេះ​មួយ​ផ្នែក​។

ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​បុគ្គលិក​ពេទ្យ​ទាំងនោះ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ បាន​ប្រាប់​ដល់​ក្រុម​​បុគ្គលិក​ពេទ្យ ក្នុង​កិច្ច​ប្រជុំ​នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ថា មន្ទីរ​សុខាភិបាល​នឹង​ចាត់ចែង​ពី​បញ្ហា​នេះ ព្រោះ​គ្រប់​ទីតាំង​សុខាភិបាល ក្នុង​រាជធានី​ភ្នំពេញ របស់​រដ្ឋ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ជំរឿន និង​មាន​ចុះ​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ ។ លោក​បាន​ផ្ដាំ​ផ្ញើ​ដល់​ក្រុម​បុគ្គលិក​ពេទ្យ​ទាំង​នោះ គួរ​តែ​ធ្វើ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ល្អ និង​ចាំ​តែ​បើក​ប្រាក់​ខែ​ទៅ។

Urban Voice Cambodia

Urban Voice Cambodia