បឹងទំពុន ប្រឈមនឹងកាលប់ ដើម្បីធ្វើការអភិវឌ្ឍន៍ ដូចបឹងកក់ នឹងបឹងដទៃទៀត
Posted On : August, 25, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី៖ ១៥ សីហា ២០១៥    ដោយ៖ Uban Voice Cambodia        អត្ថបទ៖ ចាន់ថុន

បឹងទំពុនគឺជាបឹងធម្មជាតិដ៏ធំមួយ ដែលស្ថិតនៅក្នុង ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។  ហើយក៏ជាប្រភពអាស្រ័យផលសម្រាប់ប្រជាពលរដ្ឋដែលស្ថិតនៅតាមមជ្ឈដ្ឋានជុំវិញបឹងនោះ នឹងជាឃា្លំងស្តុកទឹកដ៏សំខាន់ បន្ទាប់ពីបឹងធំៗមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ត្រូវចាក់ដីបំពេញ។​ បឹងមួយនេះដើតួរយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយគ្រោះទឹកជំនន់ដែលតែងតែកើតស្ទើរគ្រប់ពេលមានភ្លៀងធំម្តងៗក្នុងទីក្រុង បច្ចុប្បន្ននេះកំពុងរងការកំរាមកំហែង ពីសំណាក់មន្រ្តីរដ្ឋាភិបាលថានឹងលប់បឹងមួយនេះ ក្រោមហេតុផលថា សម្រាប់ធ្វើការអភិវឌ្ឍន៍។

ហើយគេក៏ឮមានមតិជាច្រើនផងដែរ បានសម្តែងការមិនពេញចិត្ត នឹងគម្រោងលប់បឹងធំៗនោះឡើយដោយ បញ្ចេញនូវទស្សនៈថា កាលប់បឹងទាំងនោះវានឹងធ្វើអោយមានទឹកជំនន់ក្នុងទីក្រុង ហើយអាចបង្ករអោយមានផល់ប៉ះពាល់ជាច្រើនដល់ សេដ្ឋកិច្ច នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងមូល។​

ទំនាក់ទំនងមកកាន់៖  chengchanthon@gmail.com

 

Urban Voice Cambodia

Urban Voice Cambodia