capture2

បារំាងផ្តល់កម្ចីឥណទានសម្បទាន៣០លានអឺរ៉ូលើគម្រោងផលិតទឹកស្អាតនៅកម្ពុជា

កិច្ចព្រមព្រៀងផ្តល់កម្ចីឥណទានសម្បទាន៣០លានអឺរ៉ូ លើគម្រោង ពង្រីងសមត្ថភាព រោងកច្រផលិតទឹកស្អាតចំការមន និងប្រព័ន្ធផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលបារំាង តាមរយៈទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែរប្រព្រឹត្តទៅនៅទីស្តីការក្រសួង។

កិច្ចព្រមព្រៀងថ្មីនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗរបស់កម្ពុជា និងតំណាងស្ថានទូតបារាំង ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា។

តាមរយៈកម្ចីឥណទាននេះ ភាគីកម្ពុជាអាចនឹងបង្កើនសមត្ថភាពចែកចាយទឹកស្អាតរបស់ខ្លួនឲ្យបានដល់ ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើសព្វថ្ងៃនេះ អាចផ្គត់ផ្គង់បានត្រឹម ១៤,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ភាគីកម្ពុជាបានបញ្ជាក់ថា ដើម្បីសម្រេចនូវគោលដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវធ្វើការផ្លាស់ប្តូរបំពង់ទុយោទឹកចាស់ ពីស្ថានីយបូមទឹកល្អក់ មករោងចក្រផលិតទឹកស្អាត ដែលមានតាំងពីឆ្នាំ១៩៩៦ និងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក នៅជាយរាជធានីភ្នំពេញទាំងមូល។

សូមរំលឹងផងដែរថា រដ្ឋាភិបាលបារំាងក៏បានផ្តល់នូវហិរញ្ញប្បទានទ្រទ្រង់ចំនួន០២រួចទៅហើយ ដែលមានចំនួនទឹកប្រាក់ ១២,៥លានអឺរ៉ូ ដែរផ្តោតសំខាន់លើការពង្រីងវិស័យទេសចរណ៍ និងពង្រឹងសមត្ថភាពពាណិជ្ជកម្មនៅកម្ពុជា៕

ប្រភព៖ business-cambodia

Leave a Reply