បាក់ច្រាំងទន្លេនៅគីឡូម៉ែតលេខ ៦ បណ្តាលឲ្យលំនៅដ្ឋានចំនួន ៥ ខ្នងធ្លាក់ចូលទៅក្នុងទន្លេ
Posted On : May, 8, 2015 | By សំឡេងទីក្រុង

កាលពីថ្ងៃអាទិត្យ ទី ០៣ ខែ ឧសភា ឆ្នាំ ២០១៥ វេលាម៉ោង 8:30 នាទីព្រឹក មានការបាក់ច្រាំងទន្លេ នៅភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​ ការបាក់ច្រាំងទន្លេនេះបានធ្វើឲ្យផ្ទះ ចំនួន ៥ ខ្នង ដែលម្ចាស់ផ្ទះជាជនជាតិវៀតណាម បានបាក់ចូលទៅក្នុងទឹកទន្លេអស់ ហើយផ្ទះចំនួន១០ ខ្នងទៀត កំពុងតែរងការខូចខាត និងប្រឈមនឹងការបាក់ស្រុតដូចគ្នាដែរ។ ជនជាតិវៀតណាមដែលផ្ទះរបស់គាត់បានបាក់ចូលទន្លេនោះ បាននិយាយថា បញ្ហាបាក់ច្រាំងនេះ បណ្តាលមកពី ក្រុមហ៊ុនវឌ្ឈនៈបានបុកគ្រឹះ ដែលបានរំលោភដីច្រាំងទន្លេ និង គួបផ្សំនឹងដីថ្មីផង ទើបបណ្តាលឲ្យមានការបាក់ស្រុតបែបនេះកើតឡើង។

ក្រោយពីមានការបាក់ច្រាំងទន្លេកើតឡើងភ្លាម ជនរងគ្រោះ បានធ្វើការតវ៉ាទាមទារសំណង ពីក្រុមហ៊ុនចំពោះការខូចខាតផ្ទះរបស់គាត់ ចំនួន៧០០០$ ក្នុងមួយគ្រួសារ។​ ខាងក្រុមហ៊ុនបានសន្យាថា នឹង ចេញសំណងឲ្យបានសមរម្យទៅតាមភាពជាក់ស្តែង។

ការបាក់ច្រាំងទន្លេ នេះមានទំហំប្រមាណជា ៦០ម៉ែត្រ និង ជម្រៅចូលជាង ៣០ម៉ែត្រ  ហើយក្នុងឧប្បត្តិហេតុនេះ មិនមានប្រជាពលរដ្ឋណាមួយរងរបួសទេ ។

Urban Voice Cambodia

Urban Voice Cambodia