1488212204

បញ្ឈប់ភាពអនាធិបតេយ្យតាមដងផ្លូវ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយកាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៧ ស្ដីពីការដោះស្រាយចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។

ក្នុងសេចក្ដីណែនាំសសេរថា៖ « រដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន ដែលជាម្ចាស់លំនៅ ម្ចាស់សហគ្រាស មន្ទីរពេទ្យ សាលារៀនមួយចំនួន បានប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវ មិនទាន់បានសមស្រប និងបំពានលើបទប្បញ្ញត្តិច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ អំពើរំលោភបំពានទាំងនោះមានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវ ធ្វើជាចំណត ការតសំយ៉ាប និងការតាំងទំនិញប្រកបអាជីវកម្មជាដើម ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ»

រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកផ្លូវចំនួន ១១ខ្សែ ជាអាទិភាពគំរូ មុននឹងអនុវត្តនៅទីតាំងផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ។ ផ្លូវទាំង ១១ខ្សែនោះ រួមមាន៖ មហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី ព្រះមុនីវង្ស មហាវិថី កម្ពុជាក្រោម មហាវិថី ម៉ៅសេទុង មហាវិថី ព្រះសីហនុ មហាវិថី នេរុហ៍ មហាវិថី ព្រះនរោត្តម មហាវិថី ព្រះមុនីរ៉េត វិថី ឧកញ៉ា ទេព ផន មហាវិថី ហ្សាលដឺហ្គោល  ផ្លូវលេខ ២៧១ និងផ្លូវលេខ ៧០ និងចុងក្រោយគេ តិរវិថី ព្រះស៊ីសុវត្ថិ។

រដ្ឋបាលរាជធានីភ្នំពេញទុករយៈពេល ២ សប្ដាហ៍ ដល់ប្រជាពលរដ្ឋ  ម្ចាស់សហគ្រាស និងអ្នកប្រើប្រាស់ផ្លូវខុសនឹងសេចក្ដីណែនាំ ធ្វើការកែសម្រួល និងរៀបចំឲ្យបានត្រឹមត្រូវ។ បន្ថែមលើនេះ សូមបងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច ចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំខាងក្រោមនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីឱ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ ៕

 

Leave a Reply