បច្ចុប្បន្នគម្រោងអគារកម្ពស់ចាប់ពីប្រាំជាន់ឡើងមានរហូតដល់ ៧៩១អគារ
Posted On : October, 25, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ http://business-cambodia.com/

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានទីក្រុងរណប អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូរ សំណង់ និងបុរីផ្សេងៗ ចំនួន ១៣៤កន្លែង និងអគារខ្ពស់ចាប់ពី ៥ជាន់ឡើង មានរហូតដល់ ៧៩១អគារ។

ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងទី ៣ របស់ក្រុមហ៊ុន អ័រគីដេវីឡា លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ គម្រោងសាងសង់បន្ថែមនូវសំណង់អគារផ្សេងៗក្នុងរាជធានីភ្នំពេញចំនួន ៣៧១គម្រោង លើផ្ទៃដីសាងសង់ជាង ៤លានម៉ែត្រកូរ៉េ ជាមួយទុនវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានខណ្ឌចំនួន ១២ ស្មើ ១០៥សង្កាត់ ៩៥៣ភូមិ មានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ ១,៦លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារ ៨សែននាក់។

ទន្ទឹមគ្នានេះដែរ អភិបាលក្រុងភ្នំពេញ បានបង្ហើបពីគម្រោង ស្ថាបនាផ្លូវអមសង្ខាងផ្លូវរថភ្លើងពីគីឡូម៉ែត្រលេខ៦ ឫស្សីកែវ រហូតដល់តំបន់បឹងកក់។ ដោយគម្រោងនេះ មានការឯកភាពពីរាជរដ្ឋាភិបាល ប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំផងដែរ៕

Urban Voice Cambodia

Urban Voice Cambodia