បានធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ព្រែកព្នៅ-ភ្នំពេញ-​តាខ្មៅ ហើយឬនៅ?
Posted On : ឧសភា, 18, 2018 | By Vantha

គិត​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មេសា មក​ទល់​នឹង​ថ្ងៃ​ទី​១៥ ខែ​​ឧសភា ឆ្នាំ​២០១៨ នាវា​​តាម​ផ្លូវ​ទឹក​ពី​ព្រែកព្នៅ-​ភ្នំពេញ​-តាខ្មៅ ទទួល​​បាន​អ្នក​ដំណើរ​​សរុប​ចំនួន ១៦២៨៧​នាក់។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ខាង​លើ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨​ខាង​មុខ។ កាល​វិភាគ​នៃ​ការ​ធ្វើ​ដំណើរ​មាន​ដូច​ខាង​ក្រោម៖

កាល​វិភាគ​នៃ​នាវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ព្រែកព្នៅ-ភ្នំពេញ-​តាខ្មៅ/ រូបភាព៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

សំឡេងទីក្រុង!

សំឡេងទីក្រុង!