នាយករដ្ឋមន្រ្តី៖ ចិននឹងជួយសាងសងស្ពានឆ្លងទន្លេមេគង្គ២បន្ថែមទៀត
Posted On : តុលា, 11, 2016 | By Vantha

 

ប្រភព៖ hangmeasdaily.com

ភ្នំពេញចិននឹងជួយសង់ស្ពាន២បន្ថែមទៀតឆ្លងទន្លេមេគង្គនាពេលខាងមុខដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋនិងតភ្ជាប់ក្នុងប្រទេសនិងពង្រីកវិស័យគមនាគមន៍កម្ពុជា។នេះបើតាមសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានលើកឡើងនៅថ្ងៃទី២សីហានេះក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ ប្រវែងជាង១៣៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៤៨ ឆ្លងកាត់ក្រុងមន និងស្រុក៤ទៀតរបស់ខេត្តកំពង់ស្ពឺ ដែលផ្ដល់ប្រាក់កម្ចី៨០លានដុល្លារដោយចិន។

សម្តេចគ្រោងនឹងស្នើសុំចិនឲ្យបន្តជួយកសាងសា្ពនឆ្លងមេគង្គ២បន្ថែមទៀតគឺ ស្ពានស្ទឹងត្រង់ភា្ជប់ទៅស្រុកក្រូចឆ្មារ និងស្ពានតភ្ជាប់ទន្លេមេគង្គពីខេត្តក្រចេះ មកកំពង់ធំ។ ក្រៅពីផ្លូវជាតិលេខ៤៤នេះនៅមានសមិទ្ធផលនានាជាច្រើនទៀត ដែលចិនបានជួយដល់កម្ពុជា ក្នុងនោះ ផ្លូវដែលបានកសាងរួចហើយមានប្រវែង១៩៨១គីឡូម៉ែត្រ និងផ្លូវកំពង់សាងសង់មានប្រវែង៦៧៦គីឡូម៉ែត្រ។

ដោយឡែក  ចិនក៍បានជួយកសាងស្ពានបានចំនួ៧ មានប្រវែង៦ពាន់៤រយ ៩ម៉ែត្រ ។សម្តេចបានចាត់ទុកជំនួយទាំងឡាយរបស់ចិនថាបានរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយភាពក្រីក្រនិងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

សំឡេងទីក្រុង!

សំឡេងទីក្រុង!