urbanvoice-1

ធ្វើ​ផ្លូវ​ជាប់​និង​ធ្វើ​ផ្លូវ​ឲ្យ​ជាប់ គួរ​ជ្រើសរើស​មួយណា​?

បទ ព្រហ្មគីតិ

-រំលឹកតាមសម្តី    រដ្ឋមន្ត្រីបញ្ជាក់ច្បាស់
ស្រុកយើងខាតច្រើនណាស់     ព្រោះតែប៉ះប៉ូវផ្លូវខូច។

-ចាយរយលានដុល្លារ    ជួសជុលស្តារផ្លូវធំតូច
ធ្វើជាប់នៅតែខូច    មើលទៅដូចមិនសមសោះ។

-ហើយផ្លូវត្រូវកាយលូ     រួចមិនយូរផ្លូវខូងអស់
ផ្លូវថ្មីមន្ត្រីចោះ        កាយកៀនកោះផ្លូវខូចទៀត។

-មើលទៅរវល់ណាស់    ដើរបិទប៉ះយប់អធ្រាត្រ
ថ្ងៃខ្លះស្ទះចង្អៀត    ផ្លូវខ្លះទៀតហាមឆ្លងកាត់។

-ផ្លូវខូចឃើញជាក់ស្បាន់    ស្ទើរគ្រប់ខណ្ឌខេត្តសង្កាត់
ម្តេចមិនគិតមធ្យ័ត    រួចចែងចាត់ធ្វើឲ្យជាប់?

ប្រភព៖ thmeythmey

Leave a Reply